​ពួកភូត​ណា​ ​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ណា​ ​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ប្រជុំ​គ្នា​ ​ក្នុង​ទីនេះ​ ​យើង​ទាំងឡាយ​ ​សូម​នមស្ការ​នូវ​ព្រះធម៌​ដែល​មាន​មក​ហើយ​ដូចគ្នា​ ​ដែល​មនុស្ស​ ​និង​ទេវតា​តែង​បូជា​ ​សូម​មាន​សិរី​សួស្តី​។​
 ពួកភូត​ណា​ ​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ណា​ ​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ប្រជុំ​គ្នា​ ​ក្នុង​ទីនេះ​ ​យើង​ទាំងឡាយ​ ​សូម​នមស្ការ​នូវ​ព្រះសង្ឃ​ ​ដែល​មាន​មក​ហើយ​ដូចគ្នា​ ​ដែល​ទេវតា​ ​និង​មនុស្ស​តែង​បូជា​ ​សូម​មាន​សិរី​សួស្តី​។​ ​

​ចប់​ ​រតន​សូត្រ​។​


​ខុទ្ទកបាឋ​ ​តិរោកុឌ្ឌ​កណ្ឌ​


 [​៨​]​ ​បើ​បុគ្គល​ឃើញ​សុខ​ធំ​ទូលាយ​ ​ព្រោះ​លះ​សុខ​មាន​ប្រមាណ​តិច​ចេញ​ ​អ្នកមាន​ប្រាជ្ញា​ ​កាល​ឃើញច្បាស់​សុខ​ធំ​ទូលាយ​ ​គប្បី​លះ​សុខ​មាន​ប្រមាណ​តិច​ចេញ​។​
 ប្រេត​ទាំងឡាយ​ ​មកកាន់​ផ្ទះ​នៃ​ញាតិ​ ​ដោយ​គិតថា​ ​ផ្ទះ​របស់​ខ្លួន​ ​ហើយ​ឈរ​នៅ​ជិតខាង​ក្រៅ​ជញ្ជាំង​ទាំងឡាយ​ខ្លះ​ ​នា​ផ្លូវបែក​ជា​ ​៤​ ​និង​ផ្លូវបែក​ជា​ ​៣​ ​ទាំងឡាយ​ខ្លះ​ ​ជិត​ទ្វារ​ក្រុង​ ​និង​ទ្វារផ្ទះ​ទាំងឡាយ​ខ្លះ​។​ ​
ថយ | ទំព័រទី ១២ | បន្ទាប់