មាយា​ ​(​ការ​បិទបាំង​ទោស​ខ្លួន​)​ ​និង​មានះ​ ​(​សេចក្តី​ប្រកាន់​)​ ​មិន​ប្រព្រឹត្តទៅ​ ​ក្នុង​បុគ្គល​ណា​ ​ឬក៏​បុគ្គល​ណា​ ​អស់​សេចក្តី​លោភ​ ​មិន​ប្រកាន់​ថា​ ​របស់​អញ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​បន្ទោបង់​សេចក្តី​ក្រោធ​ ​មានចិត្ត​ត្រជាក់​ ​បុគ្គល​នោះ​ ​ហៅថា​ព្រាហ្មណ៍​ក៏បាន​ ​ថា​ ​សមណៈ​ក៏បាន​ ​ថា​ភិក្ខុ​ក៏បាន​។​ ​សូត្រ​ ​ទី៦​។​

 [​៧៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​នៅ​ក្នុង​បិ​ប្ផ​លិ​គូហា​ ​អង្គុយ​ដោយ​ភ្នែន​តែមួយ​ ​ចូល​សមាធិ​(​១​)​ ​ណាមួយ​ ​អស់​ ​៧​ ​ថ្ងៃ​។​ ​លុះ​កន្លង​ ​៧​ ​ថ្ងៃ​នោះ​ហើយ​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​ក៏​ចេញ​អំពី​សមាធិ​នោះ​។​ ​កាលដែល​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​ចេញ​អំពី​សមាធិ​នោះ​ហើយ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ឯ​ក្រុង​រាជគ្រឹះ​ចុះ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ទេវតា​ចំនួន​ ​៥០០​ ​អង្គ​ ​ដល់​នូវ​ការ​ខ្វល់ខ្វាយ​ ​ដើម្បី​ប្រគេន​បិណ្ឌបាត​ចំពោះ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​។​ ​លំដាប់នោះ​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​
​(​១​)​ ​សំដៅយក​អរហត្តផល​សមាធិ​។​
ថយ | ទំព័រទី ១៧៨ | បន្ទាប់