[​១១២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ឃ្លង់​ម្នាក់​ ​ជា​មនុស្ស​កំសត់​ ​មនុស្សកំព្រា​ ​មនុស្ស​ថោកទាប​ ​ឈ្មោះ​សុ​ប្ប​ពុទ្ធ​ ​នៅក្នុង​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​បរិស័ទ​ច្រើន​ ​គាល់​ជុំវិញ​ ​កំពុង​សំដែងធម៌​។​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​បានឃើញ​អំពី​ចម្ងាយ​ ​នូវ​ពួក​មហាជន​ប្រជុំ​គ្នា​ ​លុះ​ឃើញ​ហើយ​ ​គាត់​មាន​សេចក្តី​ត្រិះរិះ​ថា​ ​គេ​នឹង​ចែក​ខាទ​នីយៈ​ ​ឬ​ភោជនីយាហារ​ណាមួយ​ ​ក្នុង​ទីនេះ​ ​ដោយ​ឥត​សង្ស័យ​ ​បើ​ដូច្នោះ​ ​អញ​នឹង​ចូល​ទៅ​រក​ពួក​មហាជន​ ​ដោយ​គិតថា​ ​ធ្វើ​ម្តេច​ទៅ​ហ្ន៎​ ​អញ​នឹង​បាន​ខាទ​នីយៈ​ ​ឬ​ភោជនីយាហារ​ណាមួយ​ ​ក្នុង​ទីនុ៎ះ​។​ ​លំដាប់នោះ​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​ចូល​សំដៅ​ទៅ​រក​ពួក​មហាជន​ ​សុ​ប្ប​ពុទ្ធ​កុ​ដ្ឋិ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ដែល​បរិស័ទ​ជាច្រើន​ ​គាល់​ជុំវិញ​ ​កំពុង​គង់​សំដែងធម៌​ ​លុះ​ឃើញ​ហើយ​ ​គាត់​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ឱ​ហ្ន៎​ ​គេ​មិន​ចែក​ខាទ​នី​ឃៈ​ ​ឬ​ភោជនីយាហារ​ណាមួយ​ ​ក្នុង​ទីនេះ​ទេ​ ​
ថយ | ទំព័រទី ២២៨ | បន្ទាប់