ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
[៩៤] ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុ ចាប់ជាយសង្ឃាដិ (នៃតថាគត) ហើយដើរតាមអំពីខាងក្រោយ ៗ ដាក់ជើង (ខ្លួន) ត្រង់កន្លែងជើង (នៃតថាគត) តែថាភិក្ខុនោះ ជាអ្នកច្រើនដោយអភិជ្ឈា មានតម្រេកដ៏ក្លៀវកា្លក្នុងកាម មានចិត្តព្យាបាទ មានសេចក្តីត្រិះរិះក្នុងចិត្តដ៏អាក្រក់ ភ្លេចសា្មរតី មិនដឹងខ្លួន មានចិត្តមិនមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្រ្ទិយជាប្រក្រតី ភិក្ខុនោះ ឈ្មោះថា នៅឆ្ងាយអំពីតថាគតដោយពិត ឯតថាគត ក៏ឈ្មោះថា នៅឆ្ងាយអំពីភិក្ខុនោះដែរ។ ដំណើរនោះ ព្រោះហេតុអី្វ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ មិនឃើញធម៌ កាលបើមិនឃើញធម៌ហើយ ឈ្មោះថា មិនឃើញតថាគត។ ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុនោះ នៅក្នុងទីមួយ ចំនួនរយយោជន៍
(បុគ្គលទ្រុស្តសីល) រមែងសាបសូន្យចាកភោគៈរបស់គ្រហស្ថផង ចាកប្រយោជន៍របស់សមណៈផង ជាបុគ្គលមានចំណែកអាក្រក់ តែងខ្ចាត់ខ្ចាយ រោយរាយ វិនាសទៅ ដូចជាឧសដុតខ្មោច។ បុគ្គល បរិភោគដុំដែកក្តៅ ដូចជាអណ្តាតភ្លើង ប្រសើរជាង បុគ្គលទ្រុស្តសីល មិនសង្រួមហើយ បរិភោគនូវបិណ្ឌបាតរបស់អ្នកដែន មិនប្រសើរសោះឡើយ។ សូត្រ ទី២។