[​៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សីល​ល្អ​ ​មានធម៌​ល្អ​ ​មាន​ប្រាជ្ញា​ល្អ​ ​បាន​ប្រព្រឹត្ត​មគ្គ​ព្រហ្មចរិយៈ​ចប់​សព្វគ្រប់​ហើយ​ ​ហៅថា​ជា​បុរស​ដ៏​ខ្ពង់ខ្ពស់​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សីល​ល្អ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​បាន​សង្រួម​ដោយ​ការ​សង្រួម​ក្នុង​បាតិមោក្ខ​ ​បរិបូណ៌​ដោយ​អាចារ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សីល​ល្អ​ ​យ៉ាងនេះ​ឯង​។​ ​ដូច្នេះ​ ​ហៅថា​ ​ភិក្ខុ​មាន​សីល​ល្អ​។​ ​ភិក្ខុ​មានធម៌​ល្អ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​ការ​ចំរើន​នូវ​ពោធិបក្ខិយធម៌​ ​៣៧​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានធម៌​ល្អ​ ​យ៉ាងនេះ​ឯង​។​ ​ដូច្នេះ​ ​ហៅថា​ ​ភិក្ខុ​មាន​សីល​ល្អ​ ​មានធម៌​ល្អ​។​ ​ភិក្ខុ​មាន​ប្រាជ្ញា​ល្អ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​ប្រាជ្ញា​ល្អ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់