​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៦​។​
 [​២៧​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុញ្ញកិរិយា​វត្ថុ​ទាំងឡាយ​ ​ដែល​ឲ្យផល​ក្នុង​បដិសន្ធិ​កាល​ ​និង​បវត្តិកាល​ឯណា​នីមួយ​ ​បុញ្ញកិរិយា​វត្ថុ​ទាំងអស់​នោះ​ ​មិនដល់​មួយ​ចំណិត​នៃ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​បុគ្គល​ចែក​ឲ្យ​ជា​ចំណែក​ ​១៦​ ​ៗ​ ​ដង​ឡើយ​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​តែង​គ្រប​សង្កត់​បុញ្ញកិរិយា​វត្ថុ​ទាំងនោះ​ ​ភ្លឺស្វាង​រុងរឿង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ពន្លឺ​ពួក​ផ្កាយ​ឯណា​នីមួយ​ ​ពន្លឺ​ពួក​ផ្កាយ​ទាំងអស់​នោះ​ ​មិនដល់​មួយ​ចំណិត​ពន្លឺ​ព្រះ​ចន្រ្ទ​ ​ដែល​បុគ្គល​ចែកជាចំណែក​ ​១៦​ ​ៗ​ ​ដង​ឡើយ​ ​ពន្លឺ​ព្រះ​ចន្រ្ទ​ ​តែង​គ្រប​សង្កត់​ពន្លឺ​ផ្កាយ​ទាំងអម្បាល​នោះ​ ​ភ្លឺស្វាង​រុងរឿង​ ​ដូចម្ដេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុញ្ញកិរិយា​វត្ថុ​ទាំងឡាយ​ ​ដែល​ឲ្យផល​ក្នុង​បដិសន្ធិ​កាល​ ​និង​បវត្តិកាល​ឯណា​នីមួយ​ ​បុញ្ញកិរិយា​វត្ថុ​ទាំងអស់​នោះ​ ​មិនដល់​មួយ​ចំណិត​នៃ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​ចែក​ឲ្យ​ជា​ចំណែក​ ​១៦​ ​ៗ​ ​ដង​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​តែង​គ្រប​សង្កត់​បុញ្ញកិរិយា​វត្ថុ​ទាំងនោះ​ ​ភ្លឺស្វាង​រុងរឿង​ ​ក៏​ដូច្នោះឯង​។​ ​
ថយ | ទំព័រទី ២៧ | បន្ទាប់