បពិត្រព្រះគោតម ខ្ញុំព្រះអង្គត្រេកអរនឹងព្រះវាចានោះ របស់ព្រះអង្គ ជាអ្នកស្វែងរកនូវគុណដ៏ធំ ព្រះនិព្វាន ដែលមិនមានឧបធិ ព្រះអង្គទ្រង់សំដែងប្រពៃហើយ បពិត្រព្រះមានព្រះភាគ ព្រះអង្គលះទុក្ខបានដោយពិត ព្រោះធម៌នោះ ព្រះអង្គជ្រាបច្បាស់ហើយ។ បពិត្រព្រះមុនី ព្រះអង្គប្រដៅពួកជនណា ដោយមាំមួន សូម្បីពួកជនទាំងនោះ ក៏លះទុក្ខនោះ បានដោយពិត បពិត្រព្រះពុទ្ធនាគ ព្រោះហេតុនោះ ខ្ញុំព្រះអង្គទើបបានមកនមស្ការចំពោះព្រះអង្គ សូម (ព្រះមានព្រះភាគ) ប្រដៅខ្ញុំព្រះអង្គ ដោយមាំមួនចុះ។
អ្នកស្គាល់ច្បាស់នូវព្រាហ្មណ៍ណា ដល់នូវវេទ មិនមានកិលេសគ្រឿងកង្វល់ មិនជាប់ចំពាក់ក្នុងកាមភព ព្រាហ្មណ៍នោះ ឈ្មោះថា បានឆ្លងឱឃៈនេះ ដោយពិត ជនណាមិនមានសេចក្តីរឹងឆ្អឹង មិនមានសេចក្តីសង្ស័យ បានឆ្លងនូវត្រើយ គឺកិលេស ជននោះ ឈ្មោះថា ជាអ្នកដឹងច្បាស់ អ្នកដល់នូវវេទ ក្នុងអត្តភាពនេះ ឈ្មោះថា លះធម៌ដែលជាហេតុជាប់ចំពាក់ក្នុងភពតូចភពធំ