​សុភាសិត​សូត្រ​ ​ទី៣​


 [​៤៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វាចា​ដែល​ប្រកបដោយ​អង្គ​ ​៤​ ​ឈ្មោះថា​ ​ជា​សុភាសិត​ ​មិនមែន​ជា​ទុព្ភាសិត​ឡើយ​ ​ជា​វាចា​មិន​មានទោស​ផង​ ​ដែល​ពួក​វិញ្ញូ​ជន​មិន​គប្បី​តិះដៀល​ផង​។​ ​ប្រកបដោយ​អង្គ​ ​៤​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​ក្នុង​លោក​នេះ​ ​និយាយ​តែ​វាចា​ជា​សុភាសិត​ ​មិន​និយាយ​វាចា​ជា​ទុព្ភាសិត​ ​១​ ​និយាយ​វាចា​ជា​ធម៌​តែ​ម្យ៉ាង​ ​មិន​និយាយ​វាចា​មិនមែន​ជា​ធម៌​ ​១​ ​និយាយ​តែ​វាចា​គួរ​ស្រឡាញ់​ ​មិន​និយាយ​វាចា​ដែល​មិន​គួរ​ស្រឡាញ់​ ​១​ ​និយាយ​តែ​វាចា​ពិត​ ​មិន​និយាយ​វាចា​ឡេះឡោះ១​។​ ​
ថយ | ទំព័រទី ១៤០ | បន្ទាប់