​សារីបុត្ត​សូត្រ​ ​ទី១៦​


 [​១១០​]​ ​(​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ពោល​ថា​)​ ​ព្រះមានព្រះភាគ​ ​ជា​សាស្តាចារ្យ​ ​ព្រះអង្គ​ចុះ​ចាក​តុសិត​ ​មក​ជាគ​ណា​ចារ្យ​ ​ព្រះអង្គ​មាន​ព្រះ​វាចា​ពីរោះ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​មិនដែល​ឃើញ​ ​មិនដែល​ឮ​ ​អំពីសំណាក់​អ្នកណាមួយ​ ​ក្នុង​កាលមុន​អំពី​កាលដែល​ព្រះអង្គ​ស្តេច​ចុះ​មកកាន់​ក្រុង​សង្កស្សៈ​សោះ​ឡើយ​។​ ​ព្រះ​សាស្តា​ ​ព្រះអង្គ​មាន​ចក្ខុ​ ​(​ដ៏​ឧត្តម​)​ ​រមែង​បា្រ​កដ​ដល់​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​ព្រះអង្គ​ជា​បុគ្គល​ឯក​ ​បាន​បន្ទោបង់​នូវ​ងងឹត​ទាំងអស់​ហើយ​ ​បាន​លុះ​ធម៌​ដ៏​វិសេស​ ​ដែល​ជាទី​ត្រេកអរ​។​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ត្រូវការ​នឹង​សួរ​ប្រស្នា​ ​ដើម្បី​សាវ័ក​ទាំងឡាយ​ច្រើន​នាក់​ ​ទើប​មក​គាល់​ព្រះអង្គ​ជា​ព្រះពុទ្ធ​ ​មាន​សន្តាន​បរិសុទ្ធ​ ​បា្រស​ចាក​តណ្ហា​និស្ស័យ​ ​និង​ទិដ្ឋិ​និស្ស័យ​ ​ព្រះអង្គ​ជា​បុគ្គល​មិន​ញាប់ញ័រ​ ​ជា​បុគ្គល​មិន​កុហក​ ​ជាគ​ណា​ចារ្យ​ ​ស្តេច​មក​ក្នុង​ក្រុង​សង្កស្សៈ​នេះ​ ​កាលបើ​ភិក្ខុ​ខ្ពើម​ ​(​អំពី​ជាតិ​ជាដើម​)​ ​ជា​អ្នក​គប់​រក​នូវ​សេនាសនៈ​ស្ងាត់​ក្តី​ ​នៅ​ទី​ជិត​នៃ​ដើមឈើ​ក្តី​ ​នូវ​ព្រៃស្មសាន​ក្តី​ ​ឬ​ជា​អ្នក​នៅ​អាស្រ័យ​ក្នុង​ល្អាង​ភ្នំ​ទាំងឡាយ​ក្តី​ ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់