​ហេម​វត​សូត្រ​ ​ទី៩​


 [​១៦​]​ ​(​សា​តា​គិ​រយ​ក្ស​ ​ពោល​ថា​)​ ​ថ្ងៃនេះ​ ​ជា​ថ្ងៃឧបោសថ​ទី​ ​១៥​ ​រាត្រី​ទិព្វ​ប្រាកដហើយ​ ​ណ្ហើយចុះ​ ​យើង​ទាំងឡាយ​ ​នឹង​ទៅ​គាល់​ព្រះ​គោតម​ ​ជា​សាស្តា​ ​មាន​ព្រះនាម​មិន​ថោកថយ​។​ ​
 (​ហេម​វត​យក្ស​ ​សួរ​ថា​)​ ​ព្រះហឫទ័យ​ ​(​របស់​ព្រះ​គោតម​)​ ​តាំងនៅ​ល្អ​ ​នឹងធឹង​ ​ក្នុង​សត្វ​ទាំងអស់​ទេ​ឬ​ ​តម្រិះ​របស់​ព្រះអង្គ​ ​បាន​ធ្វើឲ្យ​ស្ទាត់ជំនាញ​ ​ក្នុង​ឥដ្ឋារម្មណ៍​ ​និង​អនិដ្ឋារម្មណ៍​ហើយ​ឬ​។​ ​
 (​សា​តា​គិ​រយ​ក្ស​ ​ពោល​ថា​)​ ​ព្រះហឫទ័យ​ ​របស់​ព្រះ​គោតម​នោះ​ ​តាំងនៅ​ល្អ​ ​នឹងធឹង​ ​ក្នុង​ពួក​សត្វ​ទាំងអស់​ ​មួយទៀត​ ​តម្រិះ​ព្រះអង្គ​ ​បាន​ធ្វើឲ្យ​ស្ទាត់ជំនាញ​ ​ក្នុង​ឥដ្ឋារម្មណ៍​ ​និង​អនិដ្ឋារម្មណ៍​ហើយ​។​ ​
 (​ហេម​វត​យក្ស​ ​សួរ​ថា​)​ ​ព្រះ​គោតម​ ​មិន​កាន់​យក​វត្ថុ​ ​ដែលគេ​មិនបាន​ឲ្យ​ទេ​ឬ​ ​ព្រះអង្គ​សង្រួម​ក្នុង​ពួក​សត្វ​ ​ឬ​ឆ្ងាយ​ចាក​សេចក្តី​ប្រមាទ​ឬ​ ​មិន​បោះបង់ចោល​ឈាន​ទេ​ឬ​។​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់