​សេស​វតី​វិមាន​ ​ទី៧​


 ​[​៣៥​]​ ​(​ព្រះ​វង្គី​សត្ថេ​រ​ពោល​ថា​)​ ​អាត្មា​បានឃើញ​វិមាន​នេះ​ល្អ​ ​ដែល​ប្រក់​ដោយ​សំណាញ់​ ​ជា​វិការៈ​នៃ​កែវផលិក​ ​និង​ប្រាក់​ ​និង​មាស​ ​មានដៃ​ដ៏​វិចិត្រ​ដោយ​កែវ​ផ្សេង​ៗ​ ​គួរឲ្យ​រីករាយ​ដោយ​ប្រពៃ​ ​ជាទី​នៅ​ដែល​បុញ្ញកម្ម​និមិ្មត​ល្អ​ហើយ​ ​ប្រកបដោយ​ក្លោងទ្វារ​ ​រោយរាយ​ដោយ​ខ្សាច់មាស​ ​ជា​វិមាន​ដ៏​ល្អ​ ​ព្រះអាទិត្យ​ឰដ៏​អាកាស​ ​មាន​រស្មី​ ​១​ ​ពាន់​ ​កំចាត់​បង់​នូវ​ងងឹត​ក្នុង​សរទកាល​ ​ញុំាង​ទិស​ទាំង​ ​១០​ ​ឲ្យ​ភ្លឺ​ ​(​យ៉ាងណាមិញ​)​ ​វិមាន​របស់​នាង​នេះ​ ​ក៏​រុងរឿង​យ៉ាងនោះ​ដែរ​ ​វិមាន​នេះ​ ​ជាទី​គាប់ចិត្ត​ ​តាំងនៅ​ឰដ៏​អាកាស​ ​ចាំងភ្នែក​ ​ដូចជា​អណ្តាត​ភ្លើង​ ​រុងរឿង​ក្នុង​វេលា​យប់​ ​ឬដូច​ផ្លេកបន្ទោរ​ ​ក្នុង​ទីបំផុត​នៃ​ពពក​ ​កងរំពង​ដោយ​សំឡេង​ពិណ​ ​សំភោរ​ ​ស្គរ​ ​រគាំង​ ​វិមាន​របស់​នាង​នេះ​ ​ដូចជា​បូរី​របស់​ព្រះឥន្ទ​ដ៏​ស្តុកស្តម្ភ​ ​ទាំង​ឈូកស​ ​កុមុទ​ ​ឧប្បល​ក្រហម​ ​ឧប្បល​ខៀវ​ ​មាន​ទាំង​ផ្កាយុ​ថ​កា​ ​ផ្កា​ច្បារ​ ​ផ្កាននោង​ ​ផ្កា​សាលព្រឹក្ស​ ​ផ្កា​អសោក​ ​សឹង​រីក​ស្គុះស្គាយ​ ​វិមាន​នេះ​ ​ប្រស់​ព្រំ​ដោយ​ក្លិនក្រអូប​នៃ​ឈើ​ដ៏​ឧត្តម​ផ្សេង​ៗ​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់