​នរជន​ដឹង​ទោស​ ​ដែល​កើតអំពី​សេចក្តី​ប្រកាន់​ថា​ធំ​ ​យ៉ាងនេះ​ហើយ​ ​គប្បី​លះ​នូវ​សេចក្តី​ស្រវឹង​ថា​ធំ​ ​ចោលចេញ​ ​ទើប​ទៅ​ឋានសួគ៌​ ​នរជន​នោះ​ ​ជា​អ្នក​ប្រកបដោយ​ប្រាជ្ញា​ ​ដល់​បែកធ្លាយ​រាងកាយ​ ​រមែង​កើត​ក្នុង​ឋានសួគ៌​។​

​ចប់​ ​រឿង​កុមារ​ប្រេត​ ​ទី៦​។​


​រឿង​រាជបុត្ត​ប្រេត​ ​ទី៧​


 [​៤២​]​ ​(​ព្រះមានព្រះភាគ​ ​ត្រាស់​សំដែង​រឿង​រាជបុត្ត​ប្រេត​នេះ​ថា​)​ ​ផល​របស់​បាប​កម្ម​ទំាង​ឡាយ​ ​ដែល​រាជបុត្រ​ធ្វើ​ហើយ​ ​ក្នុង​កាលពីដើម​ ​គ​ប្បី​ញំា​ញី​នូវ​ចិត្ត​ ​ព្រោះ​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផ្សព្វ​ ​និង​ធម្មារម្មណ៍​។​ ​រាជបុត្រ​ចូលចិត្ត​នឹង​ការ​រាំ​ ​ការ​ច្រៀង​ ​ការ​ត្រេកអរ​ ​និង​ការ​សើចចំអក​ឡកឡឺយ​ដ៏​ច្រើន​ ​ដើរលេង​ក្នុង​ឧទ្យាន​ ​រួច​ចូល​ទៅ​ក្រុង​រាជគ្រឹះ​វិញ​។​ ​រាជបុត្រ​នោះ​ ​បានឃើញ​ឥសី​ ​(​ព្រះ​ប​ចេ្ច​ក​ពុទ្ធ​)​ ​ឈ្មោះ​សុ​នេត្ត​ ​លោក​មានចិត្ត​ទូន្មាន​ហើយ​ ​មានចិត្ត​តម្កល់​មាំ​ ​ប្រាថ្នា​តិច​ ​ប្រកបដោយ​ហិរិ​ ​ត្រេកអរ​តែ​នឹង​ចង្ហាន់​ក្នុង​បាត្រ​ ​ដោយ​ការស្វែងរក​។​ ​
 ក្សត្រិយ៍​ចុះពី​ក​ដំរី​ ​ហើយ​សួរ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បាន​ចង្ហាន់​ដែរ​ឬទេ​ ​ហើយ​ទទួលយក​បាត្រ​របស់​លោក​ ​លើកឡើង​ឲ្យ​ខ្ពស់​ ​បោក​បំបែក​បាត្រ​លោក​លើ​ដីរដិបរដុប​ ​ហើយ​សើច​លេង​ ​ដើរចេញ​ទៅ​ ​(​និយាយ​ថា​)​ ​ខ្ញុំ​ជា​កូន​របស់​ព្រះបាទ​កិត​វៈ​ ​នែ​ភិក្ខុ​ ​លោក​នឹង​ធ្វើអ្វី​ដល់​ខ្ញុំ​។​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់