​ដោយ​ផល​នៃ​កម្ម​នោះ​ផង​ ​ដោយ​ផល​នៃ​មុសាវាទ​ផង​ទាំងពីរ​នេះ​ ​ខ្ញុំ​ទើបបាន​ទំពាស៊ី​សាច់​កូន​ ​ខ្លួន​ប្រឡាក់​ដោយ​ខ្ទុះ​ ​និង​ឈាម​ដូច្នេះ​។​ ​

​ចប់​ ​រឿង​បញ្ច​បុត្ត​ខា​ទិ​ក​ប្រេត​ ​ទី៦​


​រឿង​សត្ត​បុត្ត​ខា​ទិ​ក​ប្រេត​ ​ទី៧​


 [​៧​]​ ​(​ព្រះ​ថេរៈ​ទាំងឡាយ​សួរ​ថា​)​ ​នាង​ជា​ស្រី​អាក្រាត​ ​មាន​រូប​សម្បុរ​អាក្រក់​ ​មាន​ក្លិនអាក្រក់​ ​ស្អុយ​ ​តែង​បក់​ចេញទៅ​ ​នាង​មាន​ហ្វូង​រុយ​ចោមរោម​ហើយ​ ​តើ​ជា​ស្រី​អ្វី​ ​បាន​ជាម​ក​ឋិតនៅ​ក្នុង​ទីនេះ​។​
 (​ប្រេត​ស្រី​ ​តប​ថា​)​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ជា​ស្រី​ប្រេត​ ​ដល់​នូវ​សេចក្ដីទុក្ខ​ ​ជា​យមលោក​សត្វ​ ​ស្លាប់​អំពី​មនុស្សលោក​នេះ​ ​ហើយ​បាន​ទៅកាន់​បេតលោក​ ​ព្រោះ​ធ្វើអំពើ​អាក្រក់​។​ ​ក្នុង​ពេលព្រឹក​ ​ខ្ញុំ​សម្រាលកូន​ ​៧​ ​នាក់​ ​ក្នុង​ពេលល្ងាច​ ​សម្រាលកូន​ ​៧​ ​នាក់​ទៀត​ ​ហើយ​ទំពាស៊ី​កូន​ទាំងអស់​នោះ​ ​ក៏​មិនគ្រាន់​ដល់​ខ្ញុំ​ឡើយ​។​ ​ហ្ឫទ័យ​របស់ខ្ញុំ​ ​ក្ដៅក្រហាយ​ហុយផ្សែង​ ​ព្រោះ​សេចក្ដីស្រេកឃ្លាន​ ​ខ្ញុំ​មិនបាន​សេចក្ដី​ស្ងប់​ទុក្ខ​ ​តែង​ក្ដៅក្រហាយ​ ​ដូចជា​បុគ្គល​ត្រូវ​ភ្លើង​ឆេះ​។​
ថយ | ទំព័រទី ៨ | បន្ទាប់