លំដាប់នោះ​ឯង​ ​បុរស​ខ្មៅ​ចៀសចេញ​អំពី​ទីនោះ​ទៅ​ ​បុរស​ខ្មៅ​នោះ​ ​ក៏បាន​ចួប​នឹង​ព្រះសម្ពុទ្ធ​ ​ក្បែរ​ស្ទឹង​នេរ​ញ្ជ​រា​ ​កំពុង​សំដែង​នូវ​ឧបាយ​នៃ​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​ ​គឺ​ទុក្ខ​ ​១​ ​ហេតុ​កើតឡើង​នៃ​ទុក្ខ​ ​១​ ​ការ​កន្លង​នូវ​ទុក្ខ​ ​១​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ​ ​១​។​ ​បុរស​ខ្មៅ​ ​ថ្វាយបង្គំ​នូវ​ព្រះបាទ​ទាំងឡាយ​ ​របស់​ព្រះសម្ពុទ្ធ​នោះ​ ​ហើយ​ធ្វើ​ប្រទក្សិណ​ចំពោះ​ព្រះអង្គ​ ​ឧទ្ទិស​ដល់​នាង​ចា​បា​ ​ហើយ​ចូលកាន់​ផ្នួស​។​ ​វិជ្ជា​បី​ ​ខ្ញុំ​បាន​ហើយ​ ​ពុទ្ធសាសនា​ ​ខ្ញុំ​បាន​ធ្វើ​ហើយ​។​ ​

​ចា​បា​ថេរី​។​


 [​៣៣៤​]​ ​(​ព្រាហ្មណ៍​ជា​បិតា​សួរ​ថា​)​ ​នែនាង​ដ៏​ចំរើន​ ​ក្នុង​កាលមុន​ ​នាង​កាល​ស៊ី​កូន​(​១​)​ ​ទាំងឡាយ​ដែល​ស្លាប់​ហើយ​ ​នាង​ក្ដៅក្រហាយ​ក្រៃពេក​ ​ទាំងថ្ងៃទាំងយប់​។​ ​ម្នាល​ព្រាហ្មណី​ ​ជា​វាសិ​ដ្ឋ​គោត្រ​ ​ថ្ងៃនេះ​ ​នាង​ស៊ី​កូន​ទាំងអស់​ ​៧​ ​នាក់​ ​ព្រោះ​ហេតុអ្វី​ ​នាង​មិន​ក្ដៅក្រហាយ​ខ្លាំង​។​ ​
 (​វាសិ​ដ្ឋ​ថេរី​ពោល​ថា​)​ ​ម្នាល​ព្រាហ្មណ៍​ ​កូន​ទាំង​រយ​ ​ពួក​ញាតិ​ទាំង​រយ​ ​ជាច្រើន​ ​របស់ខ្ញុំ​ ​គឺ​ខ្ញុំ​នឹង​អ្នក​ ​ស៊ី​ហើយ​ ​ក្នុង​ចំណែក​កន្លងទៅ​ហើយ​។​ ​ខ្ញុំ​នោះ​ដឹង​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លាស់​ជាតិ​ ​និង​មរណៈ​ ​ទើប​មិន​សោក​ ​មិន​យំ​ ​ទាំង​មិន​ក្ដៅក្រហាយ​។​
​(​១​)​ ​ពាក្យ​ថា​ ​ស៊ី​កូន​ ​ក្នុង​ទីនេះ​ ​មិនមែន​សំដៅយក​ការ​ស៊ី​ពិតមែន​នោះ​ទេ​ ​សំដៅយក​មនុស្ស​ដែល​មានកូន​ស្លាប់​ ​ជា​ពាក្យសម្រាប់​ជេរ​គ្នា​ដោយអំណាច​សេចក្តី​ខឹង​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២០២ | បន្ទាប់