ប្រៀនប្រដៅ​ ​(​ប្រជាជន​)​ ​ដោយ​ធម៌​ ​មិន​ប្រើ​ដំបង​ ​និង​គ្រឿង​សស្រ្តា​។​ ​កាលនោះ​ ​ខ្ញុំ​បាន​ឋិតនៅ​ក្នុង​ទេវលោក​ ​ដឹង​ច្បាស់​នូវ​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​ ​អស់​ ​១៤​ ​សង្សារវដ្ដ​ ​(​១៤​ ​ជាតិ​)​ ​គឺ​ខាង​ទេវលោក​នេះ​ ​៧​ ​ជាតិ​ ​ខាង​មនុស្សលោក​នេះ​ ​៧​ ​ជាតិ​។​ ​
 កាល​សមាធិ​ប្រកបដោយ​អង្គ​(​១​)​ ​៥​ ​ខ្ញុំ​បាន​ចំរើន​ឲ្យ​មាន​អារម្មណ៍​មូល​តែមួយ​ហើយ​ ​ខ្ញុំ​ក៏បាន​សេចក្តី​ស្ងប់​រម្ងាប់​ ​ទិព្វចក្ខុ​របស់ខ្ញុំ​ក៏​បរិសុទ្ធ​។​ ​ខ្ញុំ​លុះ​បាន​ឋិតនៅ​ក្នុង​ឈាន​ប្រកបដោយ​អង្គ​ ​៥​ ​ហើយ​ ​ក៏​ដឹង​នូវ​ការ​ច្យុតិ​ ​និង​ការ​កើត​ ​គឺ​ដំណើរ​មក​ ​និង​ដំណើរ​ទៅ​ ​(​ព្រមទាំង​)​ ​ការ​កើតឡើង​យ៉ាងនេះ​ ​និង​ការប្រែប្រួល​ទៅជា​យ៉ាង​ដទៃ​របស់​សត្វ​ទាំងឡាយ​។​ ​ព្រះ​សាស្ដា​ ​ខ្ញុំ​បាន​បំរើ​ហើយ​។​បេ​។​ ​តណ្ហា​ជា​គ្រឿង​នាំទៅ​កាន់​ភព​ ​ខ្ញុំ​បាន​ដក​ចោល​ហើយ​។​ ​ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ​ ​លុះ​អស់ជីវិត​ ​ខ្ញុំ​នឹង​និព្វាន​ក្រោម​គុម្ពឫស្សី​ ​ក្នុង​វេឡុ​វន​គ្រាម​ ​របស់​ពួក​ជន​អ្នក​នៅក្នុង​ដែន​វជ្ជី​។​ ​

​អនុ​រុទ្ធ​ត្ថេ​រ​។​


 [​២៥៨​]​ ​ចិន្ដា​របស់​សមណៈ​ ​អ្នកមាន​អារម្មណ៍​មូល​តែមួយ​ ​អង្គុយ​ក្នុង​ព្រៃធំ​មាន​ផ្ការីក​ ​ជា​អ្នកមាន​សេចក្តី​ស្ងប់ស្ងាត់​ ​មាន​ឈាន​បាន​កើតមាន​ហើយ​។​
​(​១​)​ ​សមាធិ​ប្រកបដោយ​អង្គ​ ​៥​ ​គឺ​បីតិ​ផ​រណ​តា​ ​ការផ្សាយ​ទៅ​នៃ​បីតិ​ ​១​ ​ចេ​តោ​ផ​រណ​តា​ ​ការផ្សាយ​ទៅ​នៃ​ចិត្ត​ ​១​ ​អាលោក​ផ​រណ​តា​ ​ការផ្សាយ​ទៅ​នៃ​ពន្លឺ​ ​១​ ​បច្ច​វេ​ក្ខ​ណា​ ​ការពិចារណា​ស្ទាត់​ ​១​ ​និ​មិត្តំ​ ​ការ​ប្រកបដោយ​និមិត្ត​ ​មាន​បរិកម្ម​ជា​និមិត្ត​ ​១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់