​[​៤៥៥​]​ ​យើងខ្ញុំ​ដដុស​កែវមណី​ ​ដរាបណា​ ​កែវមណី​រឹងរឹតតែ​ភ្លឺឆ្លុះ​ឡើង​ ​ឥឡូវនេះ​ ​យើងខ្ញុំ​សូម​សួរ​នូវ​ហេតុនេះ​ថា​ ​លោក​យល់​នូវ​កិច្ច​ដូចម្ដេច​ ​ក្នុង​រឿង​នេះ​។​
 ​[​៤៥៦​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​កែវមណី​នេះ​ ​ដូចជា​កែវ​ពៃទូរ្យ​ ​មិនមែន​កញ្ចក់​ ​ជា​កែវ​ស្អាត​ឥតមន្ទិល​ ​អ្នកណាមួយ​មិន​អាច​ដើម្បី​កំចាត់​បង់​ពន្លឺ​នៃ​កែវមណី​នុ៎ះ​ ​ឲ្យ​ស្អាប់​សម្បុរ​បាន​ ​នែ​ជ្រូក​ទាំងឡាយ​ ​ពួក​អ្នក​ ​ចូរ​ចៀសចេញ​ទៅ​។​

​ចប់​ ​មណិ​សូករ​ជាតក​ ​ទី៥​។​


​សា​លុក​ជាតក​ ​ទី៦​


 [​៤៥៧​]​ ​(​គោ​ឈ្មោះ​មហា​លោហិត​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នក​កុំ​ប្រាថ្នា​ ​(​នូវ​អាហារ​)​ ​របស់​ជ្រូក​ឈ្មោះ​សា​លុក​ឡើយ​ ​(​ដ្បិត​ជ្រូក​នេះ​)​ ​បរិភោគ​បាយ​ ​ជា​គ្រឿង​ក្ដៅក្រហាយ​ ​អ្នក​ចូរ​មាន​សេចក្ដី​ខ្វល់ខ្វាយ​តិច​ ​ហើយ​បរិភោគ​នូវ​អង្កាម​ចុះ​ ​ការ​បរិភោគ​នូវ​អង្កាម​នេះឯង​ហើយ​ ​ជា​លក្ខណៈ​នៃ​ហេតុ​ឲ្យ​អាយុវែង​។​
 [​៤៥៨​]​ ​បុរស​អ្នក​រៀបការ​នោះ​ជា​សេវកៈ​ ​(​ប្រកបដោយ​បរិសទ្យ​)​ ​ជា​ភ្ញៀវ​មក​ប្រជុំ​ក្នុង​ទីនេះ​ ​ក្នុង​កាល​ឥឡូវនេះ​ ​អ្នក​នឹង​ឃើញ​ជ្រូក​ឈ្មោះ​សា​លុក​ដេក​ស្ងៀម​ ​ត្រូវ​គេ​សម្លាប់​ក្នុង​ចន្លោះ​នៃ​អង្រែ​មិនខាន​។​
ថយ | ទំព័រទី ១៧០ | បន្ទាប់