[​៤១១​]​ ​(​នាងទេវី​ ​ឆ្លើយ​ថា​)​ ​បពិត្រ​ក្សត្រិយ៍​ ​ខ្ញុំម្ចាស់​ជា​ទាសី​បម្រើ​អ្នកដទៃ​របស់​ត្រកូល​អម្ព​ដ្ឋៈ​ ​ជា​ស្ត្រី​សង្រួម​ ​ចិញ្ចឹមជីវិត​ដោយ​ធម៌​ ​មាន​សីលធម៌​ ​មានការ​ឃើញ​មិន​អាក្រក់​។​ ​កាលនោះ​ ​ខ្ញុំ​ជា​ស្ត្រី​មានចិត្ត​ត្រេកអរ​រីករាយ​ខ្លួនឯង​ ​បាន​ប្រគេន​ភត្ត​ដែលគេ​ដួស​ ​(​ទុកបម្រុង​ខ្ញុំ​)​ ​ដល់​ភិក្ខុ​ ​(​ព្រះ​បច្ចេកពុទ្ធ​)​ ​ដែល​ត្រាច់​ទៅ​ ​(​ដើម្បី​បិណ្ឌបាត​)​ ​ផល​ប្រាកដ​ដូច្នេះ​នេះ​ ​គឺជា​ផល​នៃ​បុញ្ញកម្ម​នោះ​។​

​ចប់​ ​កុម្មា​សបិ​ណ្ឌ​ជាតក​ ​ទី១០​។​


​បរ​ន្តប​ជាតក​ ​ទី១១​


 [​៤១២​]​ ​(​បរ​ន្ត​បទា​សៈ​ ​ពោល​ថា​)​ ​អំពើលាមក​នឹង​មាន​មកដល់​ខ្ញុំ​ ​ភ័យ​នឹង​មាន​មកដល់​ខ្ញុំ​ ​ដ្បិត​ក្នុង​កាលនោះ​ ​មែកឈើ​កម្រើក​ ​ព្រោះ​មនុស្ស​ ​ឬ​ម្រឹគ​។​
 [​៤១៣​]​ ​(​បុ​រោត​ហិត​ ​ពោល​ថា​)​ ​កាម​របស់ខ្ញុំ​ ​(​កើត​ចំពោះ​នាង​ព្រាហ្មណី​)​ ​ជា​ស្ត្រី​ខ្លាច​ច្រើន​ ​ដែល​នៅក្នុង​ទី​មិន​ឆ្ងាយ​ ​វា​នឹង​ធ្វើ​ខ្ញុំ​ឲ្យ​ជា​បុគ្គល​ស្គម​លឿង​ ​ដូចជា​មែកឈើ​នោះ​ ​(​ដែល​ធ្វើ​)​ ​ទាសៈ​ ​ឈ្មោះ​បរន្តបៈ​ ​(​ឲ្យ​ជា​បុគ្គល​ស្គម​លឿង​)​។​
ថយ | ទំព័រទី ១១០ | បន្ទាប់