​ទី​បិ​ជាតក​ ​ទី១០​


 [​៤៩៧​]​ ​(​មេ​ពពែ​ ​និយាយ​នឹង​ខ្លា​ថា​)​ ​បពិត្រ​ឪពុកធំ​ ​លោក​ល្មម​អត់ធន់​បាន​ ​ល្មម​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​បាន​ដែរ​ឬ​ ​លោក​បាន​សេចក្តី​សុខ​ទេ​ឬ​ ​ម្តាយ​ខ្ញុំ​បាន​និយាយ​សួរ​សេចក្តី​សុខ​របស់​លោក​ ​ព្រោះថា​យើង​ទាំងឡាយ​ ​ជា​អ្នក​ប្រា​ថា្ន​សេចក្តី​សុខ​ដល់​លោក​។​
 [​៤៩៨​]​ ​(​ខ្លា​ឆ្លើយតប​ថា​)​ ​ម្នាល​មេ​ពពែ​ ​នាង​ឯង​បាន​ដើរ​ជាន់​កន្ទុយ​របស់​អញ​ ​ធ្វើឲ្យ​អញ​លំបាក​ ​ថ្ងៃនេះ​ ​នាង​ឯង​ស្មានថា​ ​អាត្មាអញ​នឹង​រួច​ទោស​ ​ដោយសារ​ការ​ហៅ​អញ​ថា​ ​ឪពុកធំ​ ​ដូច្នេះ​ឬ​។​
 [​៤៩៩​]​ ​(​មេ​ពពែ​ ​និយាយ​ថា​)​ ​អ្នក​អង្គុយ​បែរមុខ​ទៅ​ទិសខាងកើត​ ​ចំណែកខ្ញុំ​ ​ក៏បាន​ដើរមក​ចំមុខ​របស់​អ្នក​ ​កន្ទុយ​របស់​អ្នក​នៅ​ពី​ខាងក្រោយ​ទេ​ ​ចុះ​ខ្ញុំ​ជាន់​កន្ទុយ​របស់​អ្នក​ ​ដោយ​ប្រការ​ដូចម្តេច​បាន​។​
 [​៥០០​]​ ​(​ខ្លា​និយាយ​ថា​)​ ​ទ្វីប​ ​៤​ ​ព្រមទាំង​សមុទ្រ​ ​និង​ភ្នំ​ ​មាននៅ​ត្រឹមណា​ ​កន្ទុយ​របស់​អញ​ ​ក៏​មាននៅ​ត្រឹមណោះ​ដែរ​ ​ហងឯង​នឹង​វៀរ​ឲ្យ​ផុត​ ​(​ពី​កន្ទុយ​របស់​អញ​)​ ​ដូចម្តេច​បាន​។​
 [​៥០១​]​ ​(​មេ​ពពែ​ ​និយាយ​ថា​)​ ​អំពី​ដើម​មក​ ​មាតាបិតា​ ​និង​បង​ឈ្មោល​របស់ខ្ញុំ​ ​ក៏បាន​ប្រាប់​ហេតុ​នុ៎ះហើយ​ថា​ ​កន្ទុយ​សត្វ​សាហាវ​វែង​ណាស់​ ​(​ព្រោះហេតុនោះ​ ​បាន​ជា​)​ ​ខ្ញុំ​ហោះ​មក​តាមអាកាស​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់