​[​៥៦២​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​សូមឲ្យ​ពួក​អ្នកជនបទ​ ​និង​អ្នក​និគម​ ​ដែល​បាន​មក​ប្រជុំ​ស្តាប់​ខ្ញុំ​ ​(​ឥឡូវ​)​ ​វត្ថុ​ណា​ជា​ទឹក​ ​វត្ថុ​នោះ​ ​ក្លាយទៅជា​ភ្លើង​ហើយ​ ​សេចក្តី​ក្សេម​ ​កើតមក​អំពី​ព្រះរាជា​ណា​ ​ភ័យ​កើតមក​អំពី​ព្រះរាជា​នោះ​ហើយ​ ​ព្រះរាជា​ ​និង​ព្រាហ្មណ៍​បុរោហិត​ ​ប្លន់​ជន​អ្នក​នៅក្នុង​ដែន​ ​អ្នក​ទាំងឡាយ​ ​ចូរ​រក្សាខ្លួន​ ​ដ្បិត​ភ័យ​កើតអំពី​វត្ថុជា​ទីពឹង​ហើយ​។​ ​

​ចប់​ ​បទ​កុសល​មាណវ​ជាតក​ ​ទី៦​។​


​លោ​មសក​ស្សប​ជាតក​ ​ទី៧​


 [​៥៦៣​]​ ​(​ព្រះឥន្ទ​ ​និយាយ​នឹង​ព្រះបាទ​ព្រហ្មទត្ត​ថា​)​ ​បពិត្រ​ព្រះរាជា​ ​បើ​ព្រះ​អង្គ​ញុំាង​ឥសី​ឈ្មោះ​លោ​មសក​ស្ស​បៈ​ ​ឲ្យ​បូ​ជាយ័​ញ្ញ​ ​ព្រះអង្គ​នឹង​បាន​ទៅជា​បុគ្គល​មិន​ចាស់​ ​មិន​ស្លាប់​ ​ស្មើនឹង​ព្រះឥន្ទ​ដោយពិត​។​
 [​៥៦៤​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​នឹង​អាមាត្យ​ថា​)​ ​បុគ្គល​មិន​គួរ​ប្រាថ្នា​នូវ​ផែនដី​ ​ដែល​មាន​សមុទ្រ​ព័ទ្ធជុំវិញ​ ​ដូចជា​កុណ្ឌល​ក្នុង​សាគរ​ ​ព្រមទាំង​ពាក្យ​តិះដៀល​ទេ​ ​ម្នាល​សេយ្ហា​មាត្យ​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​។​
 [​៥៦៥​]​ ​ម្នាល​ព្រាហ្មណ៍​ ​ការប្រព្រឹត្តិ​ ​(​ចិញ្ចឹមជីវិត​)​ ​ណា​ ​ដោយ​កិរិយា​បំផ្លាញ​ជីវិត​គេ​ ​ឬ​ដោយ​ការប្រព្រឹត្តិ​មិន​ត្រូវ​តាម​ធម៌​ ​មុខគួរ​ឲ្យ​តិះដៀល​នូវ​ការបាន​យស​ ​និង​ការបាន​នូវ​ទ្រព្យ​ ​ដោយ​ការប្រព្រឹត្តិ​នោះ​។​
ថយ | ទំព័រទី ១៤៨ | បន្ទាប់