​[​៧១៧​]​ ​ពួក​ខ្ញុំប្រុស​ ​ពួក​ខ្ញុំ​ស្ត្រី​ ​អ្នក​ចិញ្ចឹមជីវិត​ដោយសារ​ ​អ្នកបម្រើ​ ​និង​អ្នកធ្វើ​នូវ​ការងារ​ទាំងអស់​ ​ប្រព្រឹត្ត​ធម៌​ ​ដើម្បី​ប្រយោជន៍​ក្នុង​លោកខាងមុខ​ ​ព្រោះហេតុនោះ​ឯង​ ​ទើប​ពួក​ជន​នៅក្មេង​ ​(​ក្នុង​ត្រកូល​)​ ​របស់​យើង​មិន​ស្លាប់​។​
 [​៧១៨​]​ ​ធម៌​ ​រមែង​រក្សា​អ្នក​ប្រព្រឹត្ត​ធម៌​ដោយពិត​ ​ធម៌​ដែល​សន្សំ​ល្អ​ហើយ​ ​រមែង​នាំ​សុខ​មក​ឲ្យ​ ​នេះ​ជា​អានិសង្ស​ក្នុង​ធម៌​ដែល​សន្សំ​ល្អ​ហើយ​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ ​រមែង​មិនទៅ​កាន់​ទុគ្គតិ​។​
 [​៧១៩​]​ ​ធម៌​ ​រមែង​រក្សា​អ្នក​ប្រព្រឹត្ត​ធម៌​ដោយពិត​ ​ដូច​ឆត្រ​ធំ​ ​(​ការពារ​)​ ​ក្នុង​កាលដែល​ភ្លៀង​ ​ធម្មបាល​ជា​បុត្រ​របស់​យើង​ ​ធម៌​គ្រប់គ្រង​ហើយ​ ​ឆ្អឹង​ ​(​ដែល​អ្នកនាំ​មកនេះ​)​ ​ជា​ឆ្អឹង​សត្វ​ដទៃ​ ​កុមារ​ ​(​ជា​បុត្រ​របស់​យើង​)​ ​មាន​សេចក្តី​សុខ​នៅឡើយ​។​

​ចប់​ ​មហា​ធម្មបាល​ជាតក​ ​ទី៩​។​


​កុក្កុដ​ជាតក​ ​ទី១០​


 ​[​៧២០​]​ ​(​មាន់​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​មិន​គប្បី​ស្និទ្ធស្នាល​នឹង​បុគ្គល​ដែល​ធ្វើបាប​ម្តង​ហើយ​ ​មិន​គប្បី​ស្និទ្ធស្នាល​នឹង​បុគ្គល​ដែល​ពោល​ពាក្យ​លេះលោះ​ ​មិន​គប្បី​ស្និទ្ធស្នាល​នឹង​បុគ្គល​ដែល​មាន​ប្រាជ្ញា​គិតតែ​ប្រយោជន៍​ខ្លួន​ ​មិន​គប្បី​ស្និទ្ធស្នាល​នឹង​បុគ្គល​ ​(​មានពុត​ត្បុត​)​ ​ដែល​ធ្វើ​ហាក់ដូចជា​ស្ងប់ស្ងាត់​ក្រៃលែង​។​
ថយ | ទំព័រទី ១៨៩ | បន្ទាប់