​ឃ​ត​បណ្ឌិត​ជាតក​ ​ទី១៦​


 [​៧៨១​]​ ​(​អាមាត្យ​ឈ្មោះ​រោ​ហិនេ​យ្យ​ ​ពោល​ថា​)​ ​បពិត្រ​ព្រះអង្គ​ជា​ក​ណ្ហា​យន​គោត្រ​ ​សូម​ព្រះអង្គ​ក្រោក​ឡើង​ ​ព្រះអង្គ​នៅ​ផ្ទំ​ធ្វើអ្វី​ ​ប្រយោជន៍អ្វី​របស់​ព្រះអង្គ​ដោយ​ការ​ផ្ទំ​ ​ក្សត្រិយ៍​ណា​ ​ជា​ព្រះ​កនិដ្ឋ​ភាតា​របស់​ខ្លួន​ព្រះអង្គ​ ​(​ស្មើដោយ​)​ ​ហឫទ័យ​ ​និង​ព្រះនេត្រ​ខាងស្តាំ​ ​ខ្យល់ចាប់​រួមរឹត​នូវ​ហឫទ័យ​របស់​ក្សត្រិយ៍​ ​ជា​ព្រះ​កនិដ្ឋ​ភាតា​នោះ​ ​បពិត្រ​ព្រះកេស​វៈ​ ​ឃ​ត​បណ្ឌិត​ ​រមែង​អំពាវនាវ​ថា​ ​(​អ្នក​ទាំងឡាយ​ ​ចូរ​ឲ្យ​ទន្សាយ​ដល់​យើង​)​។​
 [​៧៨២​]​ ​(​ព្រះ​សាស្តា​ ​ត្រាស់​ថា​)​ ​ព្រះបាទ​កេស​វៈ​ ​ទ្រង់ព្រះ​សណ្តាប់​ពាក្យ​របស់​អាមាត្យ​ឈ្មោះ​រោ​ហិនេ​យ្យ​នោះ​ហើយ​ ​ក៏​ទ្រង់​ក្រោក​ឡើង​ ​រលះរលាំង​ ​ត្រូវ​សេចក្តី​សោក​ក្នុង​ព្រះ​កនិដ្ឋ​ភាតា​គ្រប​សង្កត់​។​
 [​៧៨៣​]​ ​(​ព្រះបាទ​កេស​វៈ​ ​សួរ​ថា​)​ ​អ្នក​ហេតុអ្វី​ ​ក៏​មាន​សភាព​ហាក់ដូចជា​ឆ្កួត​ ​(​ត្រាច់​ទៅ​)​ ​កាន់​នគរ​ទ្វារ​វតី​ទាំងមូល​នេះ​ ​និយាយ​រវើរវាយ​ថា​ ​ទន្សាយ​ ​ៗ​ ​អ្នកណា​លួច​យក​ទន្សាយ​របស់​អ្នក​ទៅ​ឬ​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់