​សមុទ្ទ​វាណិជ​ជាតក​ ​ទី៣​


 [​៩២៣​]​ ​(​ព្រះ​សា​សា្ត​ ​ទ្រង់​សំដែង​នូវ​ឧទាន​របស់​បុរស​ម្នាក់​ថា​)​ ​ពួក​មនុស្ស​ជន​ ​(​ក្នុង​ជម្ពូទ្វីប​)​ ​ទាំងនោះ​ ​អាស្រ័យ​ចិញ្ចឹមជីវិត​ដោយ​ផល​នៃ​ការងារ​ ​រមែង​សាបព្រោះ​ ​ក៏​មិនបាន​មួយ​ចំណែក​នៃ​កោះ​នេះ​ឡើយ​ ​ឯ​កោះ​របស់​យើង​នេះ​ ​ប្រសើរ​ជាង​ជម្ពូទ្វីប​។​
 [​៩២៤​]​ ​(​ធម្មិក​ទេវបុត្រ​ ​បាន​ពោល​ថា​)​ ​កាលបើ​ព្រះចន្ទ​ ​ដើរ​ដល់​រាត្រី​ ​១៥​ ​កើត​ ​សន្ទុះ​នៃ​សាគរ​ដ៏​ធំ​ ​នឹង​ជោរ​លិច​កោះ​ដ៏​ថ្កុំថ្កើង​នេះ​ ​សន្ទុះ​នៃ​សាគរ​នោះ​ ​កុំ​សម្លាប់​អ្នក​ទាំងឡាយ​ឡើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទៅ​រក​ទីជ្រកកោន​ដទៃ​ចុះ​។​
 [​៩២៥​]​ ​(​អ​ធម្មិក​ទេវបុត្រ​ ​បាន​ពោល​ថា​)​ ​សន្ទុះ​នៃ​ទឹក​ក្នុង​សាគរ​នេះ​ ​មិនមែន​ជោរ​លិច​កោះ​ដ៏​ថ្កុំថ្កើង​នេះ​ទេ​ ​ដំណើរ​នោះ​ ​យើង​ឃើញ​ដោយ​និមិត្ត​ដ៏​ច្រើន​ ​អ្នក​ទាំងឡាយ​កុំ​ខ្លាច​សោយសោក​ ​ព្រោះ​ហេតុអ្វី​ ​ចូរ​រីករាយ​ចុះ​។​
ថយ | ទំព័រទី ២៤២ | បន្ទាប់