​កោសិយ​ជាតក​ ​ទី៧​


 [​៩៧១​]​ ​(​កោសិយ​សេដ្ឋី​ ​ពោល​ថា​)​ ​ខ្ញុំ​មិន​ទិញ​ ​មិន​លក់​ទេ​ ​ម្យ៉ាងទៀត​ ​ការ​សន្សំ​ ​(​នូវ​ទ្រព្យ​)​ ​របស់ខ្ញុំ​ ​ក៏​មិន​មាន​ក្នុង​ទីនេះ​ដែរ​ ​បាយ​នេះ​តិច​ ​មាន​សភាព​ក្រ​ក្រៃពេក​ ​បាយ​អង្ករ​ ​១​ ​កំបង់​នេះ​ ​មិន​ល្មម​ដល់​ជន​ពីរ​នាក់​ទេ​។​
 [​៩៧២​]​ ​(​សក្កទេវរាជ​ ​ពោល​ថា​)​ ​បុគ្គល​គប្បី​ឲ្យ​វត្ថុ​តិច​ ​អំពី​វត្ថុ​តិច​ ​គប្បី​ឲ្យ​វត្ថុ​ពាក់កណ្តាល​ ​អំពី​វត្ថុ​ពាក់កណ្តាល​ ​គប្បី​ឲ្យ​វត្ថុ​ច្រើន​ ​អំពី​វត្ថុ​ច្រើន​ ​ការ​មិន​ឲ្យ​ ​មិនកើត​ទេ​។​ ​ម្នាល​កោសិយ​សេដ្ឋី​ ​ហេតុ​នោះ​ ​ខ្ញុំ​សូម​និយាយ​នឹង​អ្នក​ ​អ្នក​ចូរ​ឲ្យ​ទាន​ទាំងឡាយ​ផង​ ​ចូរ​បរិភោគ​ផង​ ​ចូរ​ឡើង​កាន់​អរិយមគ្គ​ផង​ ​បុគ្គល​ស៊ី​ម្នាក់ឯង​ ​មិនបាន​សេចក្តី​សុខ​ទេ​។​
 [​៩៧៣​]​ ​(​ចន្ទ​ទេវបុត្រ​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​កាលដែល​ភ្ញៀវ​អង្គុយ​ហើយ​ ​បរិភោគភោជន​តែម្នាក់ឯង​ ​ការ​បូជា​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឥតអំពើ​ផង​ ​ការ​ព្យា​យាម​ញុំាង​ទ្រព្យ​ឲ្យ​កើត​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឥតអំពើ​ផង​។​ ​ម្នាល​កោសិយ​សេដ្ឋី​ ​ហេតុ​នោះ​ ​ខ្ញុំ​សូម​និយាយ​នឹង​អ្នក​ ​អ្នក​ចូរ​ឲ្យ​ទាន​ទាំងឡាយ​ផង​ ​ចូរ​បរិភោគ​ផង​ ​ចូរ​ឡើង​កាន់​អរិយមគ្គ​ផង​ ​បុគ្គល​ស៊ី​ម្នាក់ឯង​ ​មិនបាន​សេចក្តី​សុខ​ទេ​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់