​អឌ្ឍ​វគ្គ​ ​ទី៣​
​ទី​ឃី​តិ​កោសល​ជាតក​ ​ទី១​


 [​១០២​]​ ​(​ទីឃាវុ​កុមារ​ ​ពោល​ថា​)​ ​បពិត្រ​ព្រះរាជា​ ​ព្រះអង្គ​ធ្លាក់​មក​ក្នុង​អំណាច​របស់ខ្ញុំ​ ​យ៉ាងនេះ​ ​បរិយាយ​ណា​ ​ញុំាង​ព្រះអង្គ​ឲ្យ​រួចចាក​ទុក្ខ​ ​បរិយាយ​ណាមួយ​នោះ​ ​មាន​ដែរ​ឬ​។​
 ​[​១០៣​]​ ​(​ព្រះរាជា​ ​ពោល​ថា​)​ ​ម្នាល​អ្នក​ ​ខ្ញុំ​ធ្លាក់​មក​ក្នុង​អំណាច​របស់​អ្នក​ ​ប្រាកដ​យ៉ាងនេះ​ ​បរិយាយ​ណា​ ​ញុំាង​ខ្ញុំ​ឲ្យ​រួចចាក​ទុក្ខ​ ​បរិយាយ​ណាមួយ​នោះ​ ​របស់​យើង​មិន​មាន​ទេ​។​
 [​១០៤​]​ ​(​ទីឃាវុ​កុមារ​ ​ពោល​ថា​)​ ​បពិត្រ​ព្រះរាជា​ ​គុណជាត​ដទៃ​អំពី​សុចរិត​ ​ទីពឹង​មិនបានទេ​ ​បពិត្រ​ព្រះរាជា​ ​គុណជាត​ដទៃ​អំពី​សុភាសិត​ ​ទីពឹង​មិនបានទេ​ ​ទ្រព្យ​ក្រៅពី​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​១០៥​]​ ​បុគ្គល​ទាំងឡាយ​ណា​ ​ចង​នូវ​ពៀរ​នោះ​ ​(​ដោយ​គិតថា​)​ ​អ្នក​ឯណោះ​ ​បាន​ជេរ​អញ​ ​បាន​វាយ​អញ​ ​បាន​ផ្ចាញ់​អញ​ ​បាន​លួច​យក​ ​(​ទ្រព្យ​)​ ​របស់​អញ​ ​ពៀរ​របស់​បុគ្គល​ទាំងឡាយ​នោះ​ ​រមែង​មិន​រម្ងាប់​ទេ​ ​លុះតែ​បុគ្គល​ទាំងឡាយ​ណា​ ​មិន​ចង​នូវ​ពៀរ​នោះ​ ​(​ដោយ​គិតថា​)​ ​អ្នក​ឯណោះ​ ​បាន​ជេរ​អញ​ ​បាន​វាយ​អញ​ ​បាន​ផ្ចាញ់​អញ​ ​បាន​លួច​យក​ ​(​ទ្រព្យ​)​ ​របស់​អញ​ ​ពៀរ​របស់​បុគ្គល​ទាំងឡាយ​នោះ​ ​ទើប​រម្ងាប់​បាន​។​
ថយ | ទំព័រទី ២៧ | បន្ទាប់