សរភ​ជាតក​ ​ទី១០​


 ​[​១១៥២​]​ ​(​ព្រះបាទ​ព្រហ្មទត្ត​ ​បន្លឺ​ឧទាន​ថា​)​ ​បុរស​ជា​បណ្ឌិត​ ​ត្រូវតែ​ប្រាថ្នា​ ​មិន​គប្បី​នឿយណាយ​ទេ​ ​អាត្មាអញ​ឃើញ​ខ្លួន​សម្រេច​ដូចសេចក្តី​ប្រាថ្នា​។​
 [​១១៥៣​]​ ​បុរស​ជា​បណ្ឌិត​ ​ត្រូវតែ​ប្រាថ្នា​ ​មិន​គប្បី​នឿយណាយ​ទេ​ ​អាត្មាអញ​ឃើញ​ខ្លួន​ ​ដែលគេ​ស្រង់​អំពី​ទឹក​មក​លើគោក​។​
 ​[​១១៥៤​]​ ​បុរស​ជា​បណ្ឌិត​ ​ត្រូវតែ​ព្យាយាម​ ​មិន​គប្បី​នឿយណាយ​ទេ​ ​អាត្មាអញ​ឃើញ​ខ្លួន​សម្រេច​ដូចសេចក្តី​ប្រាថ្នា​។​
 [​១១៥៥​]​ ​បុរស​ជា​បណ្ឌិត​ ​ត្រូវតែ​ព្យាយាម​ ​មិន​គប្បី​នឿយណាយ​ទេ​ ​អាត្មាអញ​ឃើញ​ខ្លួន​ដែល​សរ​ភ​ម្រឹគ​ស្រង់​អំពី​ទឹក​មក​លើគោក​។​
 [​១១៥៦​]​ ​នរជន​ដែល​ប្រកបដោយ​ប្រាជ្ញា​ ​សូម្បី​ដល់​សេចក្តី​ទុក្ខ​ ​ក៏​មិន​កាត់​បង់​សេចក្តី​ប៉ុនប៉ង​ ​ដើម្បីឲ្យ​បាន​សុខ​ ​ព្រោះថា​ ​ផស្សៈ​(​១​)​ ​ទាំងឡាយ​ ​មាន​ច្រើន​ ​មិនជា​ប្រយោជន៍​ក៏​មាន​ ​ជា​ប្រយោជន៍​ក៏​មាន​ ​ពួក​ជន​អ្នក​មិន​ត្រិះរិះ​ ​រមែង​ចូល​ទៅ​រក​សេចក្តី​ស្លាប់​។​
​(​១​)​ ​ផស្សៈ​ ​ប្រែថា​ ​ការ​ប៉ះពាល់​ ​មាន៤​ ​គឺ​ការ​ប៉ះពាល់​នឹង​ទុក្ខ​ ​សុខ​ ​មរណៈ​ ​និង​ជីវិត​។​ ​ការ​ប៉ះពាល់​ទុក្ខ​ ​និង​មរណៈ​ ​មិនជា​ប្រយោជន៍​របស់​សត្វ​។​ ​ការ​ប៉ះពាល់​សុខ​ ​និង​ជីវិត​ ​ជា​ប្រយោជន៍​។​ ​អដ្ឋកថាន័យ​។​
ថយ | ទំព័រទី ២៩៨ | បន្ទាប់