​[​២៦១​]​ ​សេចក្តី​ពិត​ថា​ ​ការប្រព្រឹត្តិ​ចិញ្ចឹមជីវិត​របស់​បុគ្គល​អ្នក​ប្រាថ្នា​តិច​ផង​ ​មាន​សេចក្តី​សុខ​ព្រោះ​ការ​គិត​តិច​ផង​ ​ដឹង​ប្រមាណ​ក្នុង​អាហារ​ដែល​ខ្លួន​កាន់​យក​ដោយ​ល្អ​ផង​ ​រមែង​ប្រព្រឹត្តទៅ​បាន​ដោយ​ស្រួល​។​

​ចប់​ ​វដ្ត​កជា​ត​ក​ ​ទី៩​។​


​មណិ​ជាតក​ ​ទី១០​


 [​២៦២​]​ ​(​ព្រាប​ពោធិសត្វ​ ​និយាយ​ថា​)​ ​យូរណាស់​ហើយ​តើ​ ​ខ្ញុំ​ទើប​ឃើញ​សំឡាញ់​ ​ពាក់​នូវ​កម្រងកែវ​មណី​ ​សំឡាញ់​របស់ខ្ញុំ​ល្អ​មែន​ ​ព្រោះ​ល្អ​ដោយ​ការ​លេង​ពុកមាត់​។​
 [​២៦៣​]​ ​(​ក្អែក​ ​និយាយ​តប​ថា​)​ ​ខ្ញុំ​មានការ​ខ្វល់ខ្វាយ​ច្រើន​ក្នុង​ការងារ​ ​មាន​ក្រចក​និង​រោមក្លៀក​ដុះទ្រុប​ទ្រុល​ ​យូរណាស់​ហើយ​ ​គេ​ទើបតែនឹង​បោចរោម​អាក្រក់​ចេញ​ក្នុងថ្ងៃនេះ​ ​ព្រោះ​បាន​ជាង​កោរ​កាត់​។​
 [​២៦៤​]​ ​(​ព្រាប​ពោធិសត្វ​ ​និយាយ​ថា​)​ ​អ្នក​បាន​ឲ្យ​ជាង​កោរ​កាត់​ ​ដែលគេ​រកបាន​ដោយ​ក្រ​ ​ឲ្យ​បោច​នូវ​រោម​ណា​មែន​ឬ​ ​ម្នាល​សម្លាញ់​ ​កាលបើ​ដូច្នេះ​ ​រោម​បន្តិចបន្តួច​ ​ត្រង់​ក​របស់​អ្នក​ ​(​នោះ​)​ ​ទុក​នៅ​វែងអន្លាយ​ធ្វើអ្វី​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់