​[​៣៤៦​]​ ​ប្រសិនបើ​ប្រាជ្ញា​របស់​ខ្លួន​ក្តី​ ​វិន័យ​ដែល​សិក្សា​ល្អ​ក្តី​ ​មិន​មាន​ទេ​ ​ជន​ច្រើន​គ្នា​តែង​ប្រព្រឹត្ត​ដូចជា​ក្របី​ខ្វាក់​ក្នុង​ព្រៃ​។​
 [​៣៤៧​]​ ​មួយទៀត​ ​ជន​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​បាន​សិក្សា​ល្អ​ ​ក្នុង​អា​ចា​រប្បញ្ញ​ត្តិ​ ​ព្រោះហេតុនោះ​ ​(​ធី​រ​ជន​)​ ​អ្នកមាន​វិន័យ​ទូន្មាន​ហើយ​ ​រមែង​មានចិត្ត​តាំង​មាំ​ល្អ​។​

​ចប់​ ​គន្ធី​រ​ជាតក​ ​ទី១​។​


​មហា​កបិ​ជាតក​ ​ទី២​


 [​៣៤៨​]​ ​(​ព្រះរាជា​ពារាណសី​ ​ត្រាស់​សួរ​ថា​)​ ​ម្នាល​ស្វា​ដ៏​ប្រសើរ​ ​អ្នក​បាន​ធ្វើខ្លួន​ឲ្យ​ជា​ស្នួ​រ​ ​ហើយ​ចម្លង​ ​(​ពួក​ស្វា​ទាំងនេះ​)​ ​ឲ្យ​ឆ្លង​ទៅដល់​ទី​សួស្តី​ ​តើ​អ្នក​ត្រូវជា​អ្វី​នឹង​ពួក​ស្វា​ទាំងនោះ​ ​ឯ​ស្វា​ទាំងនោះ​ ​ត្រូវជា​អ្វី​នឹង​អ្នក​។​
 [​៣៤៩​]​ ​(​ស្តេច​ស្វា​ពោធិសត្វ​ ​ទូល​តប​ថា​)​ ​បពិត្រ​ព្រះបាទ​អរិន្ទ​មៈ​ ​(​អ្នក​បង្រ្កាប​សត្រូវ​)​ ​ខ្ញុំ​ជា​ស្តេច​ ​ជា​ឥស្សរៈ​លើ​ស្វា​ទាំងនោះ​ ​ជា​អ្នកគ្រប់គ្រង​ហ្វូង​ស្វា​ទាំងនោះ​ ​ដែល​ត្រូវ​សេចក្តី​សោក​គ្រប​សង្កត់​ ​ជា​អ្នកខ្លាច​ព្រះអង្គ​។​
ថយ | ទំព័រទី ៩២ | បន្ទាប់