​[​៥៦​]​ ​កាលនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​លើ​ខ្នង​ថ្ម​ឈ្មោះ​គ​យា​សីសៈ​ ​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ទៅ​ក្នុង​ក្រុង​រាជគ្រឹះ​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ដ៏​ច្រើន​ ​ចំនួន១០០០អង្គ​ ​គឺ​បុរាណ​ជដិល​ទាំងអស់​នោះ​ឯង​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាច់​ទៅកាន់​ចារិក​ដោយលំដាប់​ ​ក៏បាន​ទៅដល់​ក្រុង​រាជគ្រឹះ​។​ ​មាន​សេចក្តី​ដំណាល​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​សុ​ប្ប​តិ​ដ្ឋ​ចេតិយ​ ​ក្នុង​ល​ដ្ឋិ​វន​ឧទ្យាន​ ​ទៀប​ក្រុង​រាជគ្រឹះ​នោះ​។​
 ​[​៥៧​]​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​បាន​ទ្រង់ព្រះ​សណ្តាប់​ដំណឹង​ច្បាស់​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ហើយ​បួស​ ​ឥឡូវ​យាង​មកកាន់​ក្រុង​រាជគ្រឹះ​ ​គង់នៅ​ក្នុង​សុ​ប្ប​តិ​ដ្ឋ​ចេតិយ​ ​ក្នុង​ល​ដ្ឋិ​វន​ឧទ្យាន​ ​(​សួនច្បារ​ត្នោត​)​ ​ទៀប​ក្រុង​រាជគ្រឹះ​ ​កិត្តិសព្ទ​ដ៏​ពីរោះ​របស់​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ឮខ្ចរខ្ចាយ​សុសសាយ​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ទ្រង់​ឆ្ងាយ​ចាក​កិលេស​ ​ទ្រង់​ត្រាស់​ដឹង​ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ឯង​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ទ្រង់​មានដំណើរ​ល្អ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ទ្រង់​ជា​អ្នក​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​បាន​ ​ទ្រង់​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌
ថយ | ទំព័រទី ១០៧ | បន្ទាប់