ដ៏​មាន​អាយុ​។​ ​ឯ​អាចារ្យ​ត្រូវ​ពន្យល់​អន្តេវាសិក​ដោយ​កាយ​ ​ឬ​ដោយ​វាចា​ ​ឬ​ពន្យល់​ទាំង​កាយ​ទាំង​វាចា​ថា​ ​សាហុ​(​១​)​ក្តី​ ​លហុ​(​២​)​ក្តី​ ​ឧបាយិ​កំ​(​៣​)​ក្តី​ ​បដិ​រូបំ​(​៤​)​ក្តី​ ​បា​សា​ទិ​កេន​ ​សម្បា​ទេ​ហិ​(​៥​)​ក្តី​ ​(​យ៉ាងនេះ​ទើប​ឈ្មោះថា​)​ ​អន្តេវាសិក​យក​អាចារ្យ​ ​(​ជាទី​អាស្រ័យ​)​ ​(​បើ​)​អាចារ្យ​មិនបាន​ពន្យល់​អន្តេវាសិក​ដោយ​កាយ​ ​ឬ​ដោយ​វាចា​ ​ឬ​ពន្យល់​ទាំង​កាយ​ ​ទាំង​វាចា​ទេ​ ​ឈ្មោះថា​ ​អន្តេវាសិក​មិនបាន​យក​អាចារ្យ​ ​(​ជាទី​អាស្រ័យ​)​ឡើយ​។​
 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្តេវាសិក​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ល្អ​នឹង​អាចារ្យ​។​ ​ឯកា​រដែ​លប្រ​ព្រឹត្ត​ឲ្យ​ល្អ​នឹង​អា​ចា្យ​នោះ​ ​(​ដូច្នេះ​)​។​ ​គឺ​អន្តេវាសិក​ត្រូវ​ក្រោក​អំពី​ព្រឹក​ ​ហើយ​ដោះ​ស្បែកជើង​ ​រួច​គ្រង​ចីពរ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ប្រគេន​ឈើស្ទន់​ ​ប្រគេន​ទឹក​សម្រាប់​លុបមុខ​ទៅ​អាចារ្យ​ ​ត្រូវ​ក្រាល​អាសនៈ​ ​បើ​មាន​បបរ​ ​អន្តេវាសិក​ត្រូវ​លាង​ភាជន៍​ ​ហើយ​ដាក់​បបរ​ប្រគេន​ទៅ​អាចារ្យ​ ​កាលបើ​អាចារ្យ​ឆាន់​បបរ​រួចហើយ​ ​អន្តេវាសិក​ត្រូវ​ប្រគេន​ទឹក​ទៅ​អាចារ្យ​ ​រួច​ទទួលយក​ភាជន៍​ ​ធ្វើឲ្យ​ទាប​ស្រួល​ ​កុំ​ឲ្យ​ទង្គិចទង្គុក​គ្នា​ ​ហើយ​លាង​ឲ្យ​ស្អាត​ ​រួច​រៀបចំ​ទុកដាក់​ ​កាលបើ​អាចារ្យ​ក្រោក​ចេញ​ហើយ​ ​អន្តេវាសិក​ត្រូវ​រើ​អាសនៈ​ចេញ​ ​ថា​កន្លែង​នោះ​ស្មោកគ្រោក​ ​អន្តេវាសិក​ត្រូវ​បោស​កន្លែង​នោះ​ចេញ​។​ ​បើ​អាចារ្យ​ចង់​ចូល​ទៅកាន់​ស្រុក​ ​អន្តេវាសិក​
​(​១​)​-​(​២​)​-​(​៣​)​-​(​៤​)​-​(​៥​)​ ​បាឡី​ទាំង៥បទ​ ​មាន​សាហុ​ជាដើម​ ​បាន​ប្រែ​ក្នុង​ឧបជ្ឈាយ៍​វត្ត​រួចហើយ​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់