ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​អ្នក​ទាំងឡាយ​មិនទាន់​ប្រាប់​ពួក​ឧបជ្ឈាយ៍​ ​(​ឲ្យដឹង​ជាមុន​ទេ​)​ ​មិន​ត្រូវ​ធ្វើ​អាវរណកម្ម​ឡើយ​។​ ​ភិក្ខុ​ណា​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១២៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រលោម​យក​ពួក​សាមណេរ​របស់​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ព្រះ​ថេរៈ​ទាំងឡាយ​ ​ក៏បាន​សេចក្តី​លំបាក​ ​ដោយ​កាន់​យក​ឈើស្ទន់​ ​និង​ទឹកលុប​មុខ​ដោយខ្លួនឯង​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​គប្បី​ប្រលោម​យក​បរិសទ្យ​របស់​ភិក្ខុ​ដទៃ​ឡើយ​។​ ​ភិក្ខុ​ណា​ប្រលោម​យក​ ​ត្រូវអាបត្តិ​ទុក្កដ​(​១​)​។​ ​
 [​១២៤​]​ ​សម័យ​នោះ​ឯង​ ​សាមណេរ​ឈ្មោះ​ក​ណ្ត​កៈ​ ​(​ជា​សិស្ស​)​ ​របស់​ព្រះ​ឧប​នន្ទ​សក្យ​ដ៏​មាន​អាយុ​ ​ប្រ​ទុ​ស្ត​ ​(​សេព​មេថុនធម្ម​)​ ​នឹង​ភិក្ខុនី​ឈ្មោះ​ក​ណ្ត​កី​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ភិក្ខុ​បំបែក​សាមណេរ​ ​ឬ​ឧបសម្បន្ន​ ​ដែល​ជា​បរិសទ្យ​របស់​ភិក្ខុ​ដទៃ​ ​ដោយហោចទៅ​ ​ទោះបី​បរិសទ្យ​របស់​ភិក្ខុ​ទ្រុស្តសីល​ក៏​មិន​គួរ​។​ ​តែបើ​និយាយប្រាប់​ទោស​ថា​ ​អ្នកឯង​នៅ​អាស្រ័យ​នឹង​ភិក្ខុ​ទ្រុស្តសីល​ ​ដូចជា​បុគ្គល​ងូតទឹក​ ​ហើយ​មក​ប្រឡាក់​លាមក​វិញ​ ​(​ក៏​សាមណេរ​ ​ឬ​ឧបសម្បន្ន​នោះ​មក​ឯងៗ​)​ ​ដូច្នេះ​ ​គួរ​។​
ថយ | ទំព័រទី ២៨១ | បន្ទាប់