អ្នកឯង​ចូរ​អន្តរធាន​ទៅ​ ​នែអ្នក​ខ្ទើយ​ ​អ្នកឯង​ចូរ​វិនាស​ទៅ​ ​យើង​មិន​ត្រូវការ​នឹង​អ្នកឯង​ទេ​។​ ​មនុស្ស​ខ្ទើយ​នោះ​ ​លុះដល់​ភិក្ខុ​ទាំងឡាយ​បណ្តេញ​ចេញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ពួក​សាម​ណេរ​ធំៗ​ ​ដែល​មាន​សរីរៈ​ធា​ត់ៗ​ទៀត​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ចូរ​លោក​ទាំងឡាយ​មក​ប្រទូស្ត​នឹង​ខ្ញុំ​ចុះ​។​ ​ពួក​សាមណេរ​ក៏​បណ្តេញ​ដោយ​ពាក្យ​ថា​ ​នែអ្នក​ខ្ទើយ​ ​អ្នកឯង​ចូរ​អន្តរធាន​ទៅ​ ​នែអ្នក​ខ្ទើយ​ ​អ្នកឯង​ចូរ​វិនាស​ទៅ​ ​យើង​មិន​ត្រូវការ​នឹង​អ្នកឯង​ទេ​។​ ​មនុស្ស​ខ្ទើយ​នោះ​ ​លុះ​សាមណេរ​ទាំងឡាយ​បណ្តេញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ពួក​គង្វាលដំរី​ ​និង​ពួក​គង្វាល​សេះ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អ្នក​ចូរ​មក​ប្រទូស្ត​នឹង​ខ្ញុំ​ចុះ​។​ ​ពួក​គង្វាលដំរី​ ​និង​ពួក​គង្វាល​សេះ​ ​ក៏​ប្រទូស្ត​ទៅ​។​ ​គង្វាលដំរី​ ​និង​គង្វាល​សេះ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ទាំងនេះ​ជា​មនុស្ស​ខ្ទើយ​ ​បណ្តា​សមណៈ​ទាំងនេះ​ ​ប្រហែលជា​សមណៈ​ណា​ ​ដែល​មិន​ខ្ទើយ​ ​មុខ​ជា​ប្រទូស្ត​ពួក​ខ្ទើយ​មិនលែងឡើយ​ ​បើដូច្នេះ​ ​ពួក​សមណៈ​ទាំងនេះ​ ​សុទ្ធតែ​ប្រព្រឹត្ត​អព្រហ្មចរិយ​ធម៌​ ​(​មេថុនធម្ម​)​ ​គ្រប់គ្នា​ទាំងអស់​មិនខាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បានឮ​ពួក​គង្វាលដំរី​ ​និង​ពួក​គង្វាល​សេះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ទើប​ពួក​ភិក្ខុ​នោះ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​
ថយ | ទំព័រទី ២៨៣ | បន្ទាប់