ទាំងឡាយ​ខ្លួនឯង​ ​ទៅកាន់​អារាម​ ​ហើយ​ថ្វាយបង្គំ​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​លោក​បួស​បាន​ប៉ុន្មាន​វស្សា​ហើយ​។​ ​កុលបុត្រ​នោះ​ត្រឡប់​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ពាក្យ​ដែល​ថា​បួស​បាន​ប៉ុន្មាន​វស្សា​នុ៎ះ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងឡាយ​សួរ​តទៅទៀត​ថា​ ​ម្នាល​អាវុសោ​ ​ចុះលោក​ណា​ជា​ឧបជ្ឈាយ៍​របស់​លោក​។​ ​កុលបុត្រ​នោះ​ក៏​ត្រឡប់​សួរ​បក​មក​ទៀត​ថា​ ​ម្នាល​អាវុសោ​ ​ពាក្យ​ដែល​ហៅថា​ឧបជ្ឈាយ៍​នុ៎ះ​ ​តើ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងឡាយ​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ឧបាលិ​ ​សូម​និមន្ត​លោក​ជម្រះ​សួរ​បព្វជិត​នេះ​មើល​។​ ​ឯ​កុលបុត្រ​ចាស់​ដែល​គ្មាន​ញាតិសាលោហិត​នោះ​ ​កាលបើ​ត្រូវ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ជម្រះ​សួរ​ហើយ​ ​ក៏​ប្រាប់​នូវ​សេចក្តី​នុ៎ះ​តាមត្រង់​។​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​ដំណាលរឿង​នុ៎ះ​ប្រាប់ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ជា​ថេយ្យសំវាស​ ​(​លួចសំវាស​)​ ​ជា​ឧបសម្បន្ន​មិនបានទេ​ ​សង្ឃ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ឡើយ​ ​(​បើ​)​ ​ជា​ឧបសម្បន្ន​ហើយ​ ​គប្បី​ឲ្យ​វិនាស​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ជា​តិ​ត្ថិ​យ​បក្ក​ន្ត​កៈ​ ​(​ចូលពួក​តិរ្ថិយ​)​ ​ជា​ឧបសម្បន្ន​មិនបានទេ​ ​សង្ឃ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ឡើយ​ ​(​បើ​)​ ​ជា​ឧបសម្បន្ន​ហើយ​ ​គប្បី​ឲ្យ​វិនាស​ចេញ​។​
ថយ | ទំព័រទី ២៨៥ | បន្ទាប់