អ្នកឯង​ ​មាតាបិតា​បាន​អនុញ្ញាត​ហើយ​ឬ​ ​អ្នកឯង​មាន​ឆ្នាំ​ពេញ២០ហើយ​ឬ​ ​អ្នកឯង​មាន​បាត្រ​ចីវរ​គ្រប់គ្រាន់​ហើយ​ឬ​ ​អ្នកឯង​ឈ្មោះ​អ្វី​ ​ឧបជ្ឈាយ៍​អ្នកឯង​ឈ្មោះ​អ្វី​។​ ​សម័យ​នោះ​ ​ភិក្ខុ​ទាំងឡាយ​សួរ​អន្តរាយិក​ធម៌​ទាំងឡាយ​ ​នឹង​ពួក​ឧបសម្បទា​បេក្ខៈ​ ​ដែល​ខ្លួន​មិនទាន់​បាន​ប្រៀនប្រដៅ​។​ ​ឧបសម្បទា​បេក្ខៈ​ទាំងឡាយ​ក៏​រឹងខ្លួន​ ​អៀនអន់​មិន​អាច​ឆ្លើយ​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ប្រៀនប្រដៅ​ ​(​បង្ហាត់​)​ ​ជាមុន​ហើយ​ ​សឹម​សួរ​អន្តរាយិក​ធម៌​ទាំងឡាយ​ជា​ខាងក្រោយ​។​ ​ភិក្ខុ​ទាំងឡាយ​ប្រៀនប្រដៅ​ក្នុង​កណ្តាល​សង្ឃ​នោះ​ឯង​។​ ​ឧបសម្បទា​បេក្ខៈ​ទាំងឡាយ​ក៏​នៅ​រឹងខ្លួន​អៀនអន់​យ៉ាងនោះ​ដដែល​ ​មិន​អាច​នឹង​ឆ្លើយ​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ប្រៀនប្រដៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​សឹម​សួរ​អន្តរាយិក​ធម៌​ទាំងឡាយ​ក្នុង​កណ្តាល​សង្ឃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​ឧបសម្បទា​បេក្ខៈ​នោះ​ ​ភិក្ខុ​ត្រូវ​ប្រៀនប្រដៅ​យ៉ាងនេះ​។​ ​ភិក្ខុ​ត្រូវឲ្យ​ឧបសម្បទា​បេក្ខៈ​នោះ​កាន់​យក​ឧបជ្ឈាយ៍​ជាមុន​។​ ​លុះ​ភិក្ខុ​ឲ្យ​ឧបសម្បទា​បេក្ខៈ​ ​កាន់​យក​ឧបជ្ឈាយ៍​ហើយ​ ​ត្រូវ​ប្រាប់​បាត្រ​និង​ចីវរ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់