នូវ​បាតិមោក្ខ​ក្នុង​ថ្ងៃឧបោសថ​ ​ក៏​សំដែង​នូវ​បាតិមោក្ខ​ក្នុង១បក្ខ៣ដង​ ​គឺ​ ​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ខ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​នូវ​បាតិមោក្ខ​ក្នុង១បក្ខ​ ​៣ដង​ទេ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​សំដែង​នូវ​បាតិមោក្ខ​ ​១បក្ខ​ម្តង​ ​(​កន្លះ​ខែ​ម្តង​)​ ​គឺ​ក្នុង​ថ្ងៃ១៤ក្តី​ ​ទី១៥ក្តី​។​
 ​[​១៥២​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​សំដែង​នូវ​បាតិមោក្ខ​ ​ដោយសមគួរ​ដល់​បរិសទ្យ​ ​គឺ​ចំពោះ​បរិសទ្យ​របស់​ខ្លួន​ៗ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​នូវ​បាតិមោក្ខ​ ​ដោយសមគួរ​ដល់​បរិសទ្យ​ ​គឺ​ចំពោះ​បរិសទ្យ​របស់​ខ្លួន​ៗ​ទេ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​ឧបោសថកម្ម​ ​ដល់​ពួក​ភិក្ខុ​ដែល​ព្រមព្រៀង​គ្នា​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ឧបោសថកម្ម​ ​ដល់​ភិក្ខុ​ទាំងឡាយ​ដែល​ព្រមព្រៀង​គ្នា​ ​សេចក្តី​ព្រមព្រៀង​មានកំណត់​ត្រឹមណា​ហ្ន៎​ ​មានកំណត់​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់