អង្គ​នោះ​និយាយឡើង​។​ ​សង្ឃ​សន្មត​របៀង​ឧបោសថ​ ​ដោយ​និ​មិត្រ​ទាំងឡាយ​នេះ​ហើយ​។​ ​ការ​សន្មតិ​របៀង​ឧបោសថ​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ហេតុ​នោះ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​
 [​១៦០​]​ ​ក៏​សម័យ​នោះ​ឯង​ ​ក្នុង​អាវាស​មួយ​ ​ពួក​ភិក្ខុ​ខ្ចីវស្សា​ ​ប្រជុំ​គ្នា​មុន​ ​ក្នុង​ថ្ងៃ​ដែល​ធ្វើ​ឧបោសថ​នោះ​ ​ហើយ​ចៀសចេញ​ទៅ​ ​ដោយ​គិតថា​ ​ព្រះ​ថេរៈ​ទាំងឡាយ​មិន​មក​ទេ​។​ ​ឧបោសថ​ក៏​នៅជា​គ្មាន​កំណត់កាល​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​ប្រជុំ​គ្នា​មុន​ ​ក្នុង​ថ្ងៃ​ដែល​ធ្វើ​ឧបោសថ​នោះ​។​ ​
 ​[​១៦១​]​ ​ក៏​សម័យ​នោះ​ឯង​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​មាន​អាវាស​ជាច្រើន​ ​តែ​មាន​សីមា​ស្មើគ្នា​ ​(​មាន​សីមា​តែមួយ​)​។​ ​ភិក្ខុ​ទាំងឡាយ​ក្នុង​អាវាស​ទាំងនោះ​ ​ជជែកគ្នា​ថា​ ​ចូរ​សង្ឃ​ធ្វើ​ឧបោសថ​ក្នុង​អាវាស​យើង​វិញ​ ​ចូរ​សង្ឃ​ធ្វើ​ឧបោសថ​ក្នុង​អាវាស​យើង​វិញ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​ទីនេះ​ ​មាន​អាវាស​ច្រើន​ ​មាន​សីមា​ស្មើគ្នា​ ​ភិក្ខុ​ទាំងឡាយ​ក្នុង​អាវាស​ទាំងនោះ​ ​ជជែកគ្នា​ថា​ ​ចូរ​សង្ឃ​ធ្វើ​ឧបោសថ​ក្នុង​អាវាស​យើង​វិញ​ ​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់