ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ដល់​សិក្ខមានា​.​.​.​ ​ដល់​សាមណេរ​.​.​.​ ​ដល់​សាមណេរី​.​.​.​ ​ដល់​ភិក្ខុ​ដែល​ពោល​លាសិក្ខា​.​.​.​ ​ដល់​ភិក្ខុ​ដែល​ត្រូវ​អន្តិមវត្ថុ​ ​(​គឺ​ត្រូវអាបត្តិ​បារាជិក​ណាមួយ​)​ ​ដែល​ជា​បរិសទ្យ​អង្គុយ​នៅ​ ​(​ជាប់​ហត្ថបាស​)​ឡើយ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដែល​ជា​បរិសទ្យ​អង្គុយ​ជាប់​ហត្ថបាស​ឡើយ​ ​ភិក្ខុ​ណា​សំដែង​ ​ភិក្ខុ​នោះ​ត្រូវ​វិន័យធរ​កាត់ទោស​ឲ្យ​សមគួរ​តាម​ធម៌​ចុះ​។​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនបាន​សំដែង​អាបត្តិ​ ​ដែល​ជា​បរិសទ្យ​អង្គុយ​ជាប់​ហត្ថបាស​ឡើយ​.​.​.​ ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ដែល​ជា​បរិសទ្យ​អង្គុយ​ជាប់​ហត្ថបាស​ឡើយ​ ​ភិក្ខុ​ណា​សំដែង​ ​ភិក្ខុ​នោះ​ត្រូវ​វិន័យធរ​កាត់ទោស​ឲ្យ​សមគួរ​តាម​ធម៌​ចុះ​។​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ដល់​មនុស្ស​ខ្ទើយ​ ​ដែល​ជា​បរិសទ្យ​អង្គុយ​ជាប់​ហត្ថបាស​ឡើយ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ដល់​បុគ្គល​លួចសំវាស​ ​.​.​.​ ​ដល់​ភិក្ខុ​ដែល​រត់​ចូល​ទៅកាន់​ពួក​តិរ្ថិយ​.​.​.​ ​ដល់​សត្វតិរច្ឆាន​.​.​.​ ​ដល់​មាតុឃាត​ក​បុគ្គល​ ​គឺ​បុគ្គល​ដែល​សម្លាប់​មាតា​.​.​.​ ​
ថយ | ទំព័រទី ៤៣៩ | បន្ទាប់