ទាំងឡាយ​អ្នក​បំរុង​ ​ត្រាស់​ដឹង​ធម៌​ ​គង់​នឹង​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​តថាគត​ ​ក៏​នឹង​ចូល​ទៅកាន់​សេនា​និគម​(​១​)​ ​ក្នុង​ឧរុ​វេលា​ប្រទេស​ ​ដើម្បី​សម្តែង​ធម៌​ដែរ​។​
 ​[​៣៣​]​ ​គ្រានោះ​ ​ក្រុងមារ​ ​ជា​អ្នកមាន​ចិត្តអាក្រក់​ ​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​គាថា​ ​ថា​
​បពិត្រ​សមណៈ​ ​ព្រះអង្គ​ជាប់​ចំពាក់​ហើយដោយ​អន្ទាក់​ទាំងពួង​ ​ទោះបីជា​របស់​ទេវតា​ក្តី​ ​ទោះបីជា​របស់​មនុស្ស​ក្តី​ ​គឺ​ព្រះអង្គ​ជា​បុគ្គល​ជាប់​ចំពាក់​ដោយ​ចំណង​ដ៏​មាំ​ ​ព្រះអង្គ​មិន​រួច​អំពី​វិស័យ​របស់ខ្ញុំ​ឡើយ​។​

​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​ ​
​នែ​ក្រុងមារ​ ​អ្នកជា​សត្វ​ដ៏​ថោកទាប​ ​តថាគត​រួចហើយ​ចាក​អន្ទាក់​ទាំងអស់​ ​ទោះបីជា​របស់​ទេវតា​ក្តី​ ​ទោះបីជា​របស់​មនុស្ស​ក្តី​ ​គឺ​តថាគត​ជា​បុគ្គល​រួច​ស្រឡះ​ហើយ​ចាក​ចំណង​ដ៏​មាំ​ ​អ្នកឯង​សោត​ ​ក៏​តថាគត​នាំចេញ​អំពី​ពុត​កំណាច​ ​(​គឺ​តថាគត​ឲ្យ​ចាលចាញ់​ហើយ​)​។​

​(​១​)​ ​ក្នុង​តតិយ​សារត្ថទីបនី​ដីកា​មហាវគ្គ​ពន្យល់​ថា​ ​សេនា​និគម​នោះ​ ​ជា​ប្រទេស​ ​ជាទី​នៅ​របស់​សេនាទាហាន​ពី​បឋម​កល្ប​មក​ ​ព្រោះហេតុនោះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហៅថា​ ​សេនា​និគម​។​ ​សេនា​និគម​នេះ​ហើយដែល​ជា​ស្រុក​របស់​បិតា​នាង​សុជាតា​ ​ដែល​ថ្វាយ​មធុបាយាស​ដល់​ព្រះអង្គ​ជា​ដម្បូង​។​
ថយ | ទំព័រទី ៦៧ | បន្ទាប់