ហើយ​ព្រះអង្គ​ក៏​ហោះ​ឡើង​ទៅ​ឯអាកាស​ ​ហើយ​ទ្រង់​ចុះទៅ​គង់​ក្នុង​ទូក​ ​(​ក្នុង​មួយរំពេច​នោះ​ឯង​)​។​ ​លំដាប់នោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​រំពឹង​យ៉ាងនេះ​ថា​ ​មហា​សមណៈ​នេះ​ ​មាន​ឫទ្ធិ​ខ្លាំង​ ​មាន​អានុភាព​ធំ​មែន​ ​ព្រោះ​ហេតុ​ថា​ ​អម្បាល​ទឹក​ ​ក៏​គង់​នឹង​មិន​លិច​ព្រះអង្គ​ ​តែបើ​ទុកជា​យ៉ាងនោះ​សោត​ ​ក៏​គង់នៅ​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញ​ទេ​។​
 [​៥១​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ព្រះ​បរិវិតក្ក​ដូច្នេះ​ថា​ ​មោឃបុរស​នេះ​ ​ត្រិះរិះ​យ៉ាងនេះ​យូរណាស់​មក​ហើយ​ថា​ ​មហា​សមណៈ​នេះ​ ​មាន​ឫទ្ធិ​ខ្លាំង​ ​មាន​អានុភាព​ធំ​មែន​ ​តែបើ​ទុកជា​យ៉ាងនោះ​ ​ក៏​គង់នៅ​មិនមែន​ជា​ព្រះអរហន្ត​ដូច​អញ​ទេ​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​ធ្វើ​ជដិល​នេះ​ឲ្យ​កើត​សេចក្តី​សង្វេគ​ ​(​ស្លុតចិត្ត​)​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ព្រះពុទ្ធដីកា​នេះ​នឹង​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ថា​ ​នែ​កស្សប​ ​អ្នកឯង​មិនមែន​ជា​ព្រះអរហន្ត​ទេ​ ​អ្នក​មិនទាន់​បាន​ដល់​អរហត្តមគ្គ​ទេ​ ​ម្យ៉ាងទៀត​ ​អ្នកឯង​នឹងជា​អរហន្ត​ឬ​ ​ៗថា​ ​ជា​បុគ្គល​ដល់ហើយ​នូវ​អរហត្តមគ្គ​ ​ដោយ​បដិបទា​[​សេចក្តី​ប្រតិបត្តិ​]​ ​ណា​ ​បដិបទា​នោះ​មិន​មានដល់​អ្នក​ទេ​។​ ​គ្រានោះ​ ​ជដិល​ឈ្មោះ​ឧរុ​វេល​កស្សប​ ​ក្រាប​សិរសា​ចុះ​ទៀប​ព្រះ​បាទា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់