សីស និងវត្ត តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីស សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ ដែលមានប្រមាណតិច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ការសង្រួម ការរវាំង ការមិនប្រព្រឹត្តិកន្លងណា ក្នុងសិក្ខាបទទាំងឡាយនោះ នេះឈ្មោះថា សីស។ ការកាន់យកដោយប្រពៃណា នោះឈ្មោះថា វត្ត។ សីលដោយអត្ថថា សង្រួម វត្តដោយអត្ថថា ការកាន់យកដោយប្រពៃ នេះលោកហៅថា សីលផង វត្តផង។
វត្តមិនមែនសីល តើដូចម្តេច។ ធុតង្គវត្ត ៨ គឺ អារញ្ញិកង្គៈ បិណ្ឌបាតិកង្គៈ បំសុកូលិកង្គៈ តេចីវរិកង្គៈ សបទានចារិកង្គៈ ខលុបច្ឆាភត្តិកង្គៈ នេសជ្ជិកង្គៈ យថាសន្ថតិកង្គៈ នេះលោកហៅថា វត្ត មិនមែនសីល។ សូម្បីការកាន់យកដោយប្រពៃ ដោយវីរិយៈ លោកហៅថាវត្ត មិនមែនសីលដែរ។ បុគ្គលផ្គងចិត្ត តម្កល់ចិត្តថា ស្បែកសសៃ និងឆ្អឹង ចូរសល់នៅចុះ ឯសាច់ និងឈាមក្នុងសរីរៈ ចង់រីងស្ងួតទៅក៏ដោយចុះ ហេតុណាដែលអញគួរដល់ ដោយសេចក្ដីសង្វាតនៃបុរស ដោយកម្លាំងនៃបុរស ដោយព្យាយាមនៃបុរស ដោយសេចក្តីប្រឹងប្រែងនៃបុរស បើការមិនសម្រេចនូវហេតុនោះទេ នឹងមិនបពា្ឈប់នូវព្យាយាមឡើយ ការកាន់យកដោយប្រពៃ ដោយវីរិយៈមានសភាពយ៉ាងនេះ ក៏លោកហៅថា វត្ត មិនមែនសីល។