ជីវិត​រហ័ស​ ជីវិត​ឆាប់​ ជីវិត​មិន​មាំមួន​ ជីវិត​មិន​ឋិតនៅ​យូរ​ បើ​ប្រៀបផ្ទឹម​នឹង​ជីវិត​របស់​ទេវតា​ព្រហ្ម​កាយិកៈ។ សម​ដូច​ពាក្យ​នេះ​ ដែល​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ​ អាយុ​របស់​ពួក​មនុស្ស​នេះ​តិច​ បរលោក ពួក​សត្វ​ត្រូវ​ទៅ​ដោយពិត​ បុគ្គល​គប្បី​ប៉ះពាល់​ដោយ​បញ្ញា​ គប្បី​ធ្វើកុសល​ គប្បី​ប្រព្រឹត្ត​ព្រហ្ម​ចរិយៈ​ (ព្រោះថា​) សត្វ​ដែល​កើត​ហើយ​ មិនមែន​ជា​មិន​ស្លាប់​ទេ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ បុគ្គល​ណា​រស់នៅ​អស់​កាលយូរ​ បុគ្គល​នោះ​ គប្បី​រស់នៅ​ ១០០​ ឆ្នាំ​ តិច​ពី​មួយ​រយ​ឆ្នាំ ឬច្រើន​ជាង​ ១០០​ឆ្នាំ។
អាយុ​របស់​ពួក​មនុស្ស​ តិច​ បុរស​ល្អ គប្បី​នឿយណាយ​នឹង​អាយុ​នោះ​ គប្បី​ប្រព្រឹត្ត​ដូចជា​បុគ្គល​ ដែល​ភ្លើង​ឆេះ​ក្បាល ដំណើរ​មិន​មក​នៃ​មច្ចុ​ មិន​មាន​ទេ​ ថ្ងៃ និង​យប់ តែង​កន្លងទៅ ជីវិត​ក៏​ស្រកស្រុត​ទៅ​ដែរ​ អាយុ​របស់​ពួក​សត្វ​ រមែង​អស់​ទៅ​ ដូចជា​ទឹក​នៃ​ស្ទឹងតូច​ទាំងឡាយ។

 ហេតុ​នេះ​ (ទ្រង់​ត្រាស់​ថា​) ជីវិត​នេះ​ តិចណាស់។
 [១៨៣​] ពាក្យ​ថា​ សត្វ​រមែង​ស្លាប់​ខាងអាយ​អំពី​មួយ​រយ​ឆ្នាំ​ អធិប្បាយ​ថា​ សត្វ​រមែង​ច្យុត​ ស្លាប់​ បាត់បង់​ វិនាស​ ក្នុង​កាល​ជា​កល​លៈ​ ក៏​មាន។ សត្វ​រមែង​ច្យុត​ ស្លាប់​ បាត់បង់​ វិនាស​ ក្នុង​កាល​ជា​អម្ពុ​ទៈ​ ក៏​មាន។ សត្វ​រមែង​ច្យុត​ ស្លាប់​ បាត់បង់​ វិនាស​ ក្នុង​កាល​ជា​បេសិ​ ក៏​មាន។
ថយ | ទំព័រទី ២២៥ | បន្ទាប់