ព្រោះថា អ្នក​ជា​បរិ​ព្វា​ជក មាន​សេចក្តី​ក្លៀវក្លា​ តែ​មា​នបា្រ​ជ្ញា​ថោកទាប​ មាន​បា្រ​ជ្ញា​ទន់​អន់​ មា​នបា្រ​ជ្ញា​ទន់ទាប​ មា​នបា្រ​ជ្ញា​លាមក​ មា​នបា្រ​ជ្ញា​អាក្រក់​ មា​នបា្រ​ជ្ញាតិ​ចតួច។ ចំណែក​ព្រះមានព្រះភាគ​អង្គ​នោះ ទ្រង់​មា​នបា្រ​ជ្ញា​ច្រើន​ មា​នបា្រ​ជ្ញា​ក្រាស់​ មាន​បា្រ​ជ្ញា​រីករាយ​ មា​នបា្រ​ជ្ញា​រហ័ស​ មា​នបា្រ​ជ្ញា​មុត​ មា​នបា្រ​ជ្ញា​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ​ ទ្រង់​ឈ្លាស​ក្នុង​ប្រភេទ​បា្រ​ជ្ញា​ ទ្រង់​បែ​កព្រះ​ញាណ​ ទ្រង់​បាន​សម្រេច​បដិសម្ភិទា​ ទ្រង់​ដល់​នូវ​ចតុ​វេ​សា​រជ្ជ​ញ្ញាណ​ ទ្រទ្រង់នូវ​កំឡាំង​ ១០​ ជា​បុរស​ អាស​ភៈ​ ជា​បុរស​សីហៈ​ ជា​បុរស​នាគ​ ជា​បុរស​អាជានេយ្យ​ ជា​បុរស​អាច​នាំទៅ​នូវ​ធុរៈ​បាន មាន​អនន្ត​ញ្ញា​ណ មាន​តេជះ​មិន​មាន​ទីបំផុត​ មានយស​មិន​មាន​ទីបំផុត​ ទ្រង់​ស្តុកស្តម្ភ​ មានទ្រព្យ​ច្រើន​ មាន​ធន​ ជា​អ្នកណែនាំ​ ទូន្មាន​ ប្រៀនប្រដៅ​ ពន្យល់​ ឲ្យ​ពិនិត្យ​ សំឡឹង​ ឲ្យ​រំលឹក។ ព្រោះថា​ ព្រះមានព្រះភាគ​អង្គ​នោះ​ ទ្រង់​ជា​អ្ន​កញុំាង​មគ្គ​ដែល​មិនទាន់​កើត​ ឲ្យ​កើតឡើង​ ញុំាង​មគ្គ​ដែល​មិនទាន់​កើត​ព្រម​ ឲ្យ​កើត​ព្រម​ បា្រប់​ផ្លូវ​ដែលគេ​មិន​ធ្លាប់​បា្រប់ ទ្រង់​ស្គាល់ផ្លូវ​ ជ្រាប​ច្បាស់​នូវ​ផ្លូវ​ វាងវៃ​ក្នុង​ផ្លូវ។ មួយទៀត​ ឥឡូវនេះ​ ​ពួក​សាវ័ក​នៃ​ព្រះមានព្រះភាគ​នោះ​ ជា​អ្នកដើរ​តាមផ្លូវ​ប្រកប​ (ដោយ​គុណ​) ក្នុង​កាល​ជា​ខាងក្រោយ។ ព្រោះ​ព្រះមានព្រះភាគ​នោះ​ ទ្រង់​ជ្រាប​ហេតុ​ដែល​គួរ​ជ្រាប​ ទ្រង់​ឃើញ​ហេតុ​ដែល​គួរ​ឃើញ​ ព្រះអង្គ​មាន​ចក្ខុ​ មាន​ញាណ​ មានធម៌​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់