សីស និង​វត្ត​ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ ជា​អ្នកមាន​សីស​ សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ បរិបូណ៌​ដោយ​អាចារៈ និង​គោ​ចរៈ​ ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ ដែល​មាន​ប្រមាណ​តិច​ សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ការ​សង្រួម​ ការ​រវាំង​ ការ​មិន​ប្រព្រឹត្តិ​កន្លង​ណា ក្នុង​សិក្ខាបទ​ទាំងឡាយ​នោះ​ នេះ​ឈ្មោះថា​ សីស។ ការ​កាន់​យក​ដោយ​ប្រពៃ​ណា​ នោះ​ឈ្មោះថា វត្ត។ សី​លដោយ​អត្ថ​ថា​ សង្រួម​ វត្ត​ដោយ​អត្ថ​ថា​ ការ​កាន់​យក​ដោយ​ប្រពៃ​ នេះ​លោក​ហៅថា​ សីល​ផង​ វត្ត​ផង។
 វត្ត​មិនមែន​សីល​ តើ​ដូចម្តេច។ ធុតង្គ​វត្ត​ ៨ គឺ​ អា​រញ្ញិ​កង្គៈ​ បិណ្ឌបាតិកង្គៈ​ បំសុកូលិកង្គៈ​ តេចីវរិកង្គៈ​ សបទាន​ចា​រិក​ង្គៈ​ ខលុបច្ឆាភត្តិកង្គៈ​ នេសជ្ជិកង្គៈ​ យថា​សន្ថតិ​កង្គៈ​ នេះ​លោក​ហៅថា​ វត្ត​ មិនមែន​សីល។ សូម្បី​ការ​កាន់​យក​ដោយ​ប្រពៃ​ ដោយ​វីរិយៈ​ លោក​ហៅថា​វត្ត​ មិនមែន​សីល​ដែរ។ បុគ្គល​ផ្គង​ចិត្ត​ តម្កល់ចិត្ត​ថា​ ស្បែក​សសៃ​ និង​ឆ្អឹង ចូរ​សល់​នៅ​ចុះ​ ឯសាច់​ និង​ឈាម​ក្នុង​សរីរៈ​ ចង់​រីងស្ងួត​ទៅ​ក៏ដោយ​ចុះ​ ហេតុ​ណា​ដែល​អញ​គួរ​ដល់​ ដោយ​សេចក្ដី​សង្វាត​នៃ​បុរស​ ដោយ​កម្លាំង​នៃ​បុរស​ ដោយ​ព្យាយាម​នៃ​បុរស​ ដោយ​សេចក្តី​ប្រឹងប្រែង​នៃ​បុរស​ បើ​ការ​មិន​សម្រេច​នូវ​ហេតុ​នោះ​ទេ​ នឹង​មិន​បពា្ឈប់​នូវ​ព្យាយាម​ឡើយ​ ការ​កាន់​យក​ដោយ​ប្រពៃ​ ដោយ​វីរិ​យៈ​មាន​សភាព​យ៉ាង​នេះ​ ក៏​លោក​ហៅថា​ វត្ត​ មិនមែន​សីល។
ថយ | ទំព័រទី ១២៣ | បន្ទាប់