លះបង់ធម៌ដែលសាស្តាសំដែង លះបង់គណៈ លះបង់ទិដ្ឋិ លះបង់សេចក្តីប្រតិបត្តិ លះបង់មគ្គ។ បុគ្គលលះបង់ដោយកិរិយាកាត់ចោល អំពីបុគ្គលដទៃយ៉ាងនេះ។
បុគ្គលកាលមិនទាន់ដល់ លះបង់ តើដូចម្តេច។ បុគ្គលកាលមិនទាន់ដល់សីល លះបង់សីល មិនទាន់ដល់វត្ត លះបង់វត្ត មិនទាន់ដល់សីល និងវត្ត លះបង់សីល និងវត្ត។ បុគ្គលកាលមិនទាន់ដល់ លះបង់ យ៉ាងនេះ។
ពាក្យថា ប្រកាន់ផង នូវធម៌ គឺបុគ្គលប្រកាន់សាស្តា ប្រកាន់ធម៌ដែលសាស្តាសំដែង ប្រកាន់គណៈ ប្រកាន់ទិដ្ឋិ ប្រកាន់សេចក្តីប្រតិបត្តិ ប្រកាន់ស្ទាបអង្អែល ជាប់ចំពាក់នូវមគ្គ ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់ផង ប្រកាន់ផងនូវធម៌។ ហេតុនោះ ព្រះមានព្រះភាគ សំដែងថា

ការជាប់ចំពាក់ដោយទិដ្ឋិ និងការជ្រើសរើសក្នុងធម៌ទាំងឡាយ ហើយប្រកាន់ បុគ្គលមិនងាយប្រព្រឹត្តកន្លងបានទេ ព្រោះហេតុនោះ ទើបជនរមែងលះបង់ផង ប្រកាន់ផងនូវធម៌ ក្នុងការជាប់ចំពាក់ទាំងនោះ។