ជីវិតរហ័ស ជីវិតឆាប់ ជីវិតមិនមាំមួន ជីវិតមិនឋិតនៅយូរ បើប្រៀបផ្ទឹមនឹងជីវិតរបស់ទេវតាព្រហ្មកាយិកៈ។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់ពួកមនុស្សនេះតិច បរលោក ពួកសត្វត្រូវទៅដោយពិត បុគ្គលគប្បីប៉ះពាល់ដោយបញ្ញា គប្បីធ្វើកុសល គប្បីប្រព្រឹត្តព្រហ្មចរិយៈ (ព្រោះថា) សត្វដែលកើតហើយ មិនមែនជាមិនស្លាប់ទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលណារស់នៅអស់កាលយូរ បុគ្គលនោះ គប្បីរស់នៅ ១០០ ឆ្នាំ តិចពីមួយរយឆ្នាំ ឬច្រើនជាង ១០០ឆ្នាំ។
ហេតុនេះ (ទ្រង់ត្រាស់ថា) ជីវិតនេះ តិចណាស់។
[១៨៣] ពាក្យថា សត្វរមែងស្លាប់ខាងអាយអំពីមួយរយឆ្នាំ អធិប្បាយថា សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាកលលៈ ក៏មាន។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាអម្ពុទៈ ក៏មាន។ សត្វរមែងច្យុត ស្លាប់ បាត់បង់ វិនាស ក្នុងកាលជាបេសិ ក៏មាន។
អាយុរបស់ពួកមនុស្ស តិច បុរសល្អ គប្បីនឿយណាយនឹងអាយុនោះ គប្បីប្រព្រឹត្តដូចជាបុគ្គល ដែលភ្លើងឆេះក្បាល ដំណើរមិនមកនៃមច្ចុ មិនមានទេ ថ្ងៃ និងយប់ តែងកន្លងទៅ ជីវិតក៏ស្រកស្រុតទៅដែរ អាយុរបស់ពួកសត្វ រមែងអស់ទៅ ដូចជាទឹកនៃស្ទឹងតូចទាំងឡាយ។