ការ​ចងក្រោធ​ទុក សេចក្តី​លុបគុណ ការ​វា​យឫក​ស្មើ​ សេចក្តី​ច្រណែន សេចក្តី​កំណាញ់ កិច្ចកល សេចក្តី​អួតអាង សេចក្តី​រឹងត្អឹង​ ការ​ប្រណាំង​ប្រជែង មានះ សេចក្តី​មើលងាយ​ សេចក្តី​ស្រវឹង និង​សេចក្តី​ប្រហែស អ្នក​កំចាត់​បង់ ផ្លុំ​ចេញ ធ្វើឲ្យ​រីងស្ងួត ធ្វើឲ្យ​វិនាស​នូវ​កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់​ក្រ​វ៉ា​យទាំងពួង សេចក្តី​ក្រហល់ក្រហាយ​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង អភិសង្ខារ​ជាអកុសល​ទាំងពួង។ មួយទៀត ក្រោធ លោក​ពោល​ថា​ផ្សែង​
ម្នាល​ព្រាហ្មណ៍ សេចក្តី​ពិត​ថា មានះ​របស់​អ្នក​ ទុកជា​អម្រែក​ដ៏​ធ្ងន់ សេចក្តី​ក្រោធ ទុកជា​ផ្សែង ការ​ពោល​ពាក្យ​កុហក ទុកជា​ផេះ អណ្តាត ទុកជា​វែក ហឫទ័យ​របស់​អ្នក​ដែល​យកចិត្ត​ទុកដាក់ ទុកជា​កន្លែង​ភ្លើង ខ្លួន​ដែល​ទូន្មាន​ល្អ​ហើយ ទុកជា​ជាតិ​របស់​បុរស។
ថយ | ទំព័រទី ១០០ | បន្ទាប់