មួយទៀត ការ​ក្រោធ កើត​ដោយ​អាការ ១០ គឺ​ក្រោធ​កើត​ដោយ​គិតថា​ គេ​បាន​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ដល់​អញ ១ ក្រោធ​កើត​ដោយ​គិតថា គេ​កំពុង​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ដល់​អញ ១ ក្រោធ​កើត​ដោយ​គិតថា គេ​នឹង​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ដល់​អញ ១ ក្រោធ​កើត​ដោយ​គិតថា គេ​បាន​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍ ១ ថា កំពុង​ប្រព្រឹត្ត​អំពើ​មិន​ជា​ប្រយោជន៍ ១ ថា នឹង​ប្រព្រឹត្ត​អំពើ​មិនជា​ប្រយោជន៍​ដល់​សត្វ និង​សង្ខារ​ជាទីស្រឡាញ់ ជាទី​ពេញចិត្ត​នៃ​អញ ១ ក្រោធ​កើត​ដោយ​គិតថា គេ​បាន​ប្រព្រឹត្ត​ប្រយោជន៍ ១ ថា​កំពុង​ប្រព្រឹត្ត​ប្រយោជន៍ ១ ថា​នឹង​ប្រព្រឹត្ត​ប្រយោជន៍​ដល់​សត្វ និង​សង្ខារ​មិនជា​ទីស្រឡាញ់​ មិនជា​ទី​ពេញចិត្ត​នៃ​អញ ១ ឬសេចក្តី​ក្រោធ​កើត​ក្នុង​ទី​មិន​គួរ​ ១។ សេចក្តី​គំនុំ ការ​គុំគួន ការ​ថ្នាំងថ្នាក់​ ការ​តាន​តឹង​នៃ​ចិត្ត សេចក្តី​ខឹង ការ​ខឹង​ខ្លាំង ការ​ខឹង​ក្រៃលែង ទោសៈ ទោសៈ​ខ្លាំង ទោសៈ​ក្រៃលែង​ ការព្យាបាទ​នៃ​ចិត្ត ការ​ប្រទូសរ៉ាយ​ក្នុងចិត្ត ការ​ក្រោធ អាការ​ក្រោធ ភាព​នៃ​ការ​ក្រោធ​ ការ​ប្រទូស្ត អាការ​ប្រទូស្ត ភាព​នៃ​ការ​ប្រទូស្ត ការព្យាបាទ អាការ​ព្យាបាទ ភាព​នៃ​ការព្យាបាទ សេចក្តី​ខឹង ការ​ខឹង​ខ្លាំង សេចក្តី​កាច ការ​ញុំាង​ទឹកភ្នែក​ឲ្យ​ហូរ​ធ្លាក់​ សេចក្តី​មិន​រីករាយ​នៃ​ចិត្ត​ឯណា មាន​សភាព​យ៉ាងនេះ នេះ​ហៅថា ការ​ក្រោធ។ មួយទៀត​ បណ្ឌិត​គប្បី​ដឹង​ថា ក្រោធ​ប្រមាណ​ច្រើន និង​តិច។
ថយ | ទំព័រទី ១០១ | បន្ទាប់