បុគ្គល​មានស្មារតី ចូល​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ ចេញ​អំពី​សមាបត្តិ​នោះ​ហើយ មិន​ចំរើន​ មិន​អប់រំ ធ្វើឲ្យ​វិនាស នូវ​វិញ្ញាណ​នោះ​ឯង ទើប​ឃើញថា វត្ថុ​តិច​តួច​មិន​មាន ព្រោះហេតុនោះ អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ ដោយ​បរិកម្ម​ថា​ វត្ថុ​តិចតួច​មិន​មាន។ អ្នក​ចូរ​អាស្រ័យ អាស្រ័យ​ស៊ប់​នូវ​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​នោះ​ ហើយ​ធ្វើឲ្យ​ជា​អារម្មណ៍ ឲ្យ​ជាទី​តោង ហើយ​ឆ្លង ឆ្លង​ឡើង ឆ្លង​រំលង​ ឆ្លងកាត់ ផ្លោះ​រំលង នូវ​អន្លង់​គឺ​កាម អន្លង់​គឺ​ភព អន្លង់​គឺ​ទិដ្ឋិ អន្លង់​គឺ​អវិជ្ជា​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អាស្រ័យ (អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​) ដោយ​បរិកម្ម​ថា មិន​មាន ៗ ហើយ​ឆ្លង​អន្លង់​ចុះ។ ​;
 [២៤៦​] អធិប្បាយ​ពាក្យ​ថា អ្នក​ចូរ​លះបង់​កាម​ទាំងឡាយ​ ហើយ​វៀរចាក​កថា​ទាំងឡាយ​ចេញ បើ​តាម​ឧទ្ទាន កាម​មាន ២ គឺ វត្ថុកាម ១ កិលេស​កាម​ ១។បេ។ នេះ​ លោក​ហៅថា វត្ថុកាម។បេ។ នេះ លោក​ហៅថា កិលេស​កាម។ ពាក្យ​ថា អ្នក​ចូរ​លះបង់​កាម​ទាំងឡាយ​ គឺ​អ្នក​ចូរ​កំណត់​ដឹង​វត្ថុកាម ហើយ​លះបង់ បោះបង់ បន្ទោបង់​ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​តទៅ នូវ​កិលេស​កាម​ទាំងឡាយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ចូរ​លះបង់​កាម​ទាំងឡាយ។ ពាក្យ​ថា វៀរចាក​កថា​ទាំងឡាយ សេចក្តី​ថា វិចិកិច្ឆា លោក​ហៅថា​ កថង្ក​ថា។
ថយ | ទំព័រទី ២១២ | បន្ទាប់