ថា រលាស់​ចេញ​មិនបាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ព្រោះ​ដឹង​នូវ​ត្រើយនាយ និង​ត្រើយអាយ​ក្នុង​លោក។ ពាក្យ​ថា ម្នាល​បុណ្ណ​កៈ ក្នុង​បទ​ថា ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​បុណ្ណ​កៈ គឺ​ព្រះមានព្រះភាគ​ត្រាស់​ហៅ​ព្រាហ្មណ៍​នោះ​ដោយ​ចំ​ឈ្មោះ។ ពាក្យ​ថា ព្រះមានព្រះភាគ នុ៎ះ​ជា​ពាក្យ​ហៅ​ដោយ​គោរព។បេ។ (ការ​បញ្ញតិ្ត​) ថា ព្រះមានព្រះភាគ​នេះ ហេតុ​នោះ (មាន​ពាក្យ​ថា​) ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​បុណ្ណ​កៈ។
 [១៤០​] ពាក្យ​ថា សេចក្តី​ញាប់ញ័រ​ក្នុង​ទី​នីមួយ​ក្នុង​លោក​ នៃ​បុគ្គល​ណា មិន​មាន​ទេ ត្រង់​ពាក្យ​ថា នៃ​បុគ្គល​ណា គឺ​នៃ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យ​ថា សេចក្តី​ញាប់ញ័រ គឺ​ការ​ញាប់ញ័រ​ដោយ​តណ្ហា ការ​ញាប់ញ័រ​ដោយ​ទិដ្ឋិ ការ​ញាប់ញ័រ​ដោយ​កិលេស​ ការ​ញាប់ញ័រ​ដោយ​មានះ ការ​ញាប់ញ័រ​ដោយ​កម្ម។ ការ​ញាប់ញ័រ​ទាំងនេះ នៃ​បុគ្គល​ណា​មិន​មាន មិន​មាន​ព្រម​ (បុគ្គល​នោះ​) មិនបាន បាន​លះបង់​ កាត់​ផ្តាច់ ចូល​ទៅ​រម្ងាប់ រម្ងាប់​ចំពោះ​ ធ្វើ​មិន​គួរឲ្យ​កើត​ឡើង​បាន ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ។ ពាក្យ​ថា ក្នុង​ទី​នីមួយ គឺ​ក្នុង​ទី​នីមួយ​តិចតួច ដូចម្តេច​ខ្លះ ខាងក្នុង​ក្តី ខាងក្រៅ​ក្តី​ ទាំង​ខាងក្នុង​ខាងក្រៅ​ក្តី។ ពាក្យ​ថា ក្នុង​លោក គឺ​ក្នុង​អបាយលោក។បេ។ ក្នុង​អាយតន​លោក ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សេចក្តី​ញាប់ញ័រ​ក្នុង​ទី​នីមួយ​ក្នុង​លោក នៃ​បុគ្គល​ណា មិន​មាន​ទេ។
ថយ | ទំព័រទី ៩៨ | បន្ទាប់