កាមរាគ​សញ្ញោជនៈ និង​បដិឃ​សញ្ញោជនៈ​ដ៏​ល្អិត ចាក​កាមរាគានុស័យ​ និង​បដិ​ឃានុ​ស័យ​ដ៏​ល្អិត ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​ទៅតាម​នូវ​សញ្ញោជនៈ និង​អនុស័យ​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង សម្មាសមាធិ រមែង​កើតឡើង ព្រោះ​ការ​រម្ងាប់​នូវ​ព្យាយាម​ក្នុង​ការ​ចេញ​នោះ​ នុ៎ះ​ជា​ផល​របស់​មគ្គ។
 [១៥១​] ក្នុង​ខណៈ​នៃ​អរហត្តមគ្គ​ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ចេញ​ចាក​រូប​រាគៈ​ អរូប​រាគៈ មានះ ឧទ្ធច្ចៈ ថីនមិទ្ធៈ អវិជ្ជា ភវ​រាគានុស័យ មា​នា​នុ​ស័យ និង​អវិ​ជ្ជានុ​ស័យ​ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​ទៅតាម​នូវ​សញ្ញោជនៈ និង​អនុស័យ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង​ ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង សម្មាសមាធិ រមែង​កើតឡើង​ព្រោះ​ការ​រម្ងាប់​នូវ​ព្យាយាម​ក្នុង​ការ​ចេញ​នោះ​ នុ៎ះ​ជា​ផល​របស់​មគ្គ ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​សម្រាប់​រម្ងាប់​នូវ​ព្យាយាម​ឈ្មោះថា​ផលញាណ។
 [១៥២​] បញ្ញា​ក្នុង​ការ​ឃើញ​នូវ​កិលេស​ដែល​ដាច់​ ឈ្មោះថា​វិមុត្តិ​ញ្ញាណ តើ​ដូចម្តេច។ ពួក​ឧបក្កិលេស​នៃ​ចិត្ត​របស់​ខ្លួន គឺ​សក្កា​យទិដ្ឋិ​ វិចិកិច្ឆា សីលព្វត​បរា​មា​សៈ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ លោក​ផ្តាច់​បង់​ប្រពៃ​ហើយដោយ​សោតាបត្តិ​មគ្គ​
ថយ | ទំព័រទី ១៦២ | បន្ទាប់