អង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​ភិក្ខុ​ឃាត់​បវារណា​ ​ដល់​ពួក​ភិក្ខុ​ដែល​បរិសុទ្ធ​ ​ដែល​មិន​ត្រូវអាបត្តិ​ ​ដោយ​ឥតមាន​រឿង​ ​ឥតមាន​ហេតុអ្វី​ទេ​ ​ភិក្ខុ​ណា​ឃាត់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឃាត់​បវារណា​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​បាន​បវារណា​ហើយ​ទេ​ ​ភិក្ខុ​ណា​ឃាត់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បវារណា​ដែល​ភិក្ខុ​បាន​ឃាត់​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​បវារណា​ ​ដែល​ភិក្ខុ​ឃាត់​មិនបាន​ ​ដូច​មាន​សេចក្តី​តទៅ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បវារណា​ ​ដែល​ភិក្ខុ​ឃាត់​មិនបាន​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ឃាត់​បវារណា​ ​ចំពោះ​តេ​វា​ចិ​កាប​វារ​ណា​ ​ដែល​សង្ឃ​បាន​សូត្រ​ហើយ​ ​បាន​ពោល​ហើយ​ ​បាន​បញ្ចប់​ស្រេចហើយ​ ​បវារណា​ឈ្មោះថា​ ​ភិក្ខុ​ឃាត់​មិនបាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ឃាត់​បវារណា​ ​ចំពោះ​ទ្វេ​វា​ចិ​កាប​វារ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ឃាត់​បវារណា​ ​ចំពោះ​ឯក​វា​ចិ​កាប​វារ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ឃាត់​បវារណា​ ​ចំពោះ​សមា​នវ​ស្សិ​កាប​វារ​ណា​ ​ដែល​សង្ឃ​បាន​សូត្រ​ហើយ​ ​បាន​ពោល​ហើយ​ ​បាន​បញ្ចប់​ស្រេចហើយ​ ​បវារណា​ឈ្មោះថា​ ​ភិក្ខុ​ឃាត់​មិនបាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បវារណា​ ​ដែល​ភិក្ខុ​មិន​ត្រូវ​ឃាត់​ ​ដូច​បាន​សំដែង​មកនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បវារណា​ ​ដែល​ឈ្មោះថា​
ថយ | ទំព័រទី ១២៧ | បន្ទាប់